អត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា បានទទួលពានរង្វាន់លេខ១ ពីការប្រកួតបាល់បោះរទេះជនពិការអន្តរជាតិលើកទី១នៅសាធារណរដ្ឋឥណ្ឌា

2022/11/14 01:18:44 am        30

ភ្នំពេញ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានសហព័ន្ធបាល់បោះ​រទេះជនពិការ​កម្ពុជា បានអញ្ជើញទទួលស្វាគមន៍ និងអបអរសាទរចំពោះអត្តពលិកកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា ដែលបានទទួលពានរង្វាន់លេខ១ ពីការចូលរួមប្រកួតបាល់បោះរទេះជនពិការអន្តរជាតិលើកទី១នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី០៦-១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីស្វាគមន៍នេះ មានចូលរួមពីតំណាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អង្គការ ICRC និងមូលនិធិព្រីនស៍ ផងដែរ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍ថា ការប្រកួតនេះ មានប្រទេសចូលរួមចំនួន ០៨ រួមមាន កម្ពុជា ឥណ្ឌា លីបង់ លីប៊ី នេបាល់ ស៊ីរី ហ្កាសា(ILOT) និងបង់ក្លាដេស ទាំងអត្តពលិកបុរស និងនារី ប៉ុន្តែប្រភេទកីឡាបាល់បោះរទេះជនពិការនារី មានបីប្រទេសរួមមាន កម្ពុជា ឥណ្ឌា និងនេប៉ាល់ ដែលបានចូលរួមប៉ុណ្ណោះ។ កីឡាការិនីកម្ពុជា បានទទួលជ័យជម្នះទាំង៥ប្រកួត ដើម្បីឈានដល់ការទទួលពានរង្វាន់លេខ១ ដូចជា ៖

១/. កម្ពុជា ប្រកួតជាមួយ ឥណ្ឌា ដោយលទ្ធផលបន្ទុក កម្ពុជា ៥៨ ទល់នឹង ១៤ ឥណ្ឌា

២/. កម្ពុជា ប្រកួតជាមួយ នេប៉ាល់ ដោយលទ្ធផលបន្ទុក កម្ពុជា ៥៦ ទល់នឹង ២២ នេប៉ាល់

៣/. កម្ពុជា ប្រកួតជាមួយ នេប៉ាល់ ដោយលទ្ធផលបន្ទុក កម្ពុជា ៥០ ទល់នឹង ២៥ នេប៉ាល់

៤/. កម្ពុជា ប្រកួតជាមួយ ឥណ្ឌា ដោយលទ្ធផលបន្ទុក កម្ពុជា ៤៤ ទល់នឹង ២៦ ឥណ្ឌា

៥/. វគ្គផ្តាច់ព្រ័តកម្ពុជា ប្រកួតជាមួយ ឥណ្ឌា ដោយលទ្ធផលបន្ទុក កម្ពុជា ៥៥ ទល់នឹង ១៤ ឥណ្ឌា

ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា នេះគឺជាជ័យជម្នះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់កីឡាការិនីជាតិរបស់យើង និងការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យកីឡាជាតិកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនៃការលេងរបស់កីឡាការិនីជាតិ ទោះបីមានពិការភាពក៏ដោយ ប៉ុន្តែទឹកចិត្ត​និងឆន្ទះ​គឺមុះមុតណាស់ និងមិនពិការឡើយ ព្រមទាំងបានចូលរួមនាំមកនូវកិត្តិយសជូនជាតិមាតុភូមិកម្ពុជា ផងដែរ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានបន្តទៀត អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ គឹជាគោលដៅចំបងរបស់​សហព័ន្ធកីឡាបាល់​បោះរទេះ​ជនពិការកម្ពុជាក្នុងការទទួលយកនូវមេដាយមាស ហើយយើងនឹងបន្តធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រ និងលើកម្ពស់សមត្ថភាពសម្រាប់ការចូលរួមការប្រកួតនៅក្នុងឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm