កីឡា​ប៉េតង់​កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿង​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ថៃ​

2022/11/14 05:22:03 pm        73

​​ប៉េតង់​៖ ក្រុម​កីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជាបានសម្រេច​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ក្នុងការ​ប្រកួត​ជើងឯក​អាស៊ីលើក​ទី​៤ នៅ​ប្រទេស​ថៃកាលពី​សប្ដាហ៍​កន្លងទៅ ដោយ​ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងលើ ៦​វិញ្ញាសារួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ២ ព្រមទាំង​ពាន​មួយ​ទៀតផង។​

​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ទាំង​ក្រុម​ធំ និង​យុវជន​សរុប ២៧​នាក់​ចូលរួម​ព្រឹត្តិការណ៍​កម្រិត​ទ្វីប​នេះកាលពី​ថ្ងៃទី​១០ រហូត​ល់​ដ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ។​ ​ជា​លទ្ធផល​ក្រុមកីឡា​ប៉េតង់​កម្ពុជាសម្រេចបាន​រួមមាន​មេដាយមាស ៣ ដណ្ដើមបាន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំដោយ​កីឡាករ អ៊ុត ដួងខែ​, វិញ្ញាសា​វាយយក​ពិន្ទុ​ផ្នែក​បុរសដោយ​កីឡាករ ថោង ឈឿន និង​វិញ្ញាសា​បុរស ៣នាក់ទល់ ៣​នាក់ ដោយ​ក្រុម​ A ​របស់​កម្ពុជាគឺមាន​កីឡាករ ថោង​ឈឿន​, ​យឹម សុ​ភ័​ណ្ឌ​, ​សៅ សុភា​រ៉ា​ន់ និង តិ​ប ន​រ៉ា។​ ​ចំណែក​មេដាយប្រាក់ ២ ដណ្ដើមបាន​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​នារីដោយ​កីឡាការិនី អ៊ុន ស្រី​យ៉ា និង​វិញ្ញាសា​នារី ៣​នាក់ទល់ ៣​នាក់ រួមមាន​កីឡាការិនី អ៊ុក ស្រីមុំ​, ​អ៊ុន ស្រី​យ៉ា​, ​ឃួន យ៉ា​រី និង អ៊ុំ ដា​វីន។ រីឯ​មេដាយ​សំរឹទ្ធ ២ ដណ្ដើមបាន​លើ​វិញ្ញាសា​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ ៣​នាក់ទល់ ៣​នាក់ ដោយ​ក្រុម​ B ​របស់​កម្ពុជាដែលមាន ភាព ផា​ឃិន​, ​អ៊ុត សុខ​ជា​, ​នូ​ច សុ​ខេមរៈ និង​កីឡាការិនី ហាក់ ស្រី​នុត និង​វិញ្ញាសា​បុរស ៣​នាក់ទល់ ៣​នាក់ ដោយ​ក្រុម​ B ​របស់​កម្ពុជា មាន​កីឡាករ ហេង ស៊ូ​មៀន​, ស៊ីន វង់​, ញ៉ែម បូរ៉ា និង​កីឡាករ ពុធ​យ៉ុ​ន ច័ន្ទដារ៉ា។​

​មិនតែប៉ុណ្ណោះកម្ពុជា​ថែម​ទ​ទួល​បាន​ពានរង្វាន់​ Nation Cup ​មួយទៀត ដែលជា​ពានរង្វាន់​លើកទឹកចិត្តដណ្ដើមបាន​លើ​វិញ្ញាសា​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ ៣​នាក់ទល់ ៣​នាក់ ដោយ​ក្រុម​ A ​របស់​កម្ពុជាដែលមាន​កីឡាករ អ៊ុត ដួងខែ​, ម៉ុង វីរៈ​បុត្រ​, ន​ន់ រ៉ា​វីន និង​កីឡាករ ជា ហេង​ឧ​ត្ត​មរ​ស្មី ទៀតផង។​ ​តាមរយៈ​ជោគជ័យ​នេះគឺជា​កម្លាំងចិត្ត​មួយ​ដ៏​សំខាន់ សម្រាប់​ក្រុមកីឡា​ប៉េតង់​កម្ពុជាក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​អន្ដរជាតិ​ផ្សេងៗ​ទៀត ដ្បិត​ក្នុង​បេសកកម្ម​លើក​នេះ សហព័ន្ធ​ក៏ពានផ្ដល់​ឱកាស​ដល់​ទំពាំង​ស្នង​ឬ​ស្សី​ជំនាន់​ថ្មី​ជាច្រើនរូប បាន​ចូលរួម​ប្រកួតប្រជែង និង​បង្ហាញ​ពី​សក្ដានុពល​របស់ខ្លួន​លើ​ឆាក​អន្ដរជាតិ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        89
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm