គណបក្ស​សាធារណរដ្ឋ​ផ្ទុះ​កំហឹង​ ក្រោយ​គណបក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​

2022/11/14 05:33:33 pm        526

​អាមេរិក៖ ដំណឹង​ដែល​ថា​ គណបក្ស​ប្រជាធិបតេយ្យ​បាន​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក ក្រោយ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នៅ​សប្ដាហ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ចោទប្រកាន់​ដាក់គ្នា​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​។ ​ក្រុម​អ្នក​រិះគន់​អតីត​ប្រធានាធិបតី​លោក Donald Trump បាន​ស្ដីបន្ទោស​លើ​រូបលោក​ចំពោះ​ការ​បង្ហាញ​ដ៏​ទន់ខ្សោយ ខណៈ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេងទៀត បាន​រិះគន់​មេដឹកនាំ​ព្រឹទ្ធសភា​របស់​ពួកគេ​គឺ​លោក Mitch McConnell​។

ទន្ទឹម​នឹង​នេះ​ដែរ សេត​វិមាន​បាន​បង្កើត​សុចនាករ​ដ៏​រឹងមាំ​របស់​ខ្លួន​ថា​ លោក​ប្រធានាធិបតី Joe Biden នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​អាណត្តិ​បន្ទាប់​។ ចំណែក​ការប្រកួតប្រជែង​ដណ្ដើម​គ្រប់គ្រង​សភា​អាមេរិក នៅតែ​មិនទាន់​ច្បាស់លាស់​នៅ​ឡើយ​។ គណបក្ស​សាធារណរដ្ឋ​នៅ​តែ​មាន​អាសនៈ​នាំមុខ​នៅ​សភា ដែល​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផែនការ​នានា​របស់​លោក​ប្រធានាធិបតី Joe Biden ប៉ុន្តែ​សំឡេង​ភាគច្រើន​របស់​ពួកគេ​ទំនងជា​កំពុង​ធ្លាក់​ចុះ​ ខណៈ​ការ​រាប់​សន្លឹកឆ្នោត​នៅតែ​បន្ត​។​ ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បណ្ដាញ​ផ្សព្វផ្សាយ​នានា​របស់​អាមេរិកបាន​ព្យាករណ៍​ថា គណបក្ស​ប្រជាធិបតេយ្យ​បាន​គ្រប់គ្រង​អាសនៈ​ព្រឹទ្ធសភា​ចំនួន​ ២​ នៅ​ក្នុង​រដ្ឋ Arizona និង​រដ្ឋ Nevada ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​បន្ត​គ្រប់គ្រង​សភា​ជាន់ខ្ពស់​មួយ​នេះ​។

អភិបាល​រដ្ឋ​ម៉ា​រី​លែ​ន​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Larry Hogan ដែល​ជា​អ្នក​រិះគន់​ជា​យូរ​មក​ហើយ​លើ​អតីត​ប្រធានាធិបតី​រូប​នេះ​បាន​ប្រាប់​ទូរទស្សន៍ CNN កាលពី​ថ្ងៃអាទិត្យ​ថា នេះ​គឺជា​ការបោះឆ្នោត​លើក​ទី​៣ ជាប់​គ្នាដែល​លោក ​Trump បាន​ផ្ដល់​លទ្ធផល​ឲ្យ​យើង​។ ​លោក​និយាយ​ថា យើង​ពិបាក​នឹង​ទទួល​បាន​ជ័យជម្នះ​ណាស់​។ ខ្ញុំ​ពិតជា​ធុញទ្រាន់​នឹង​ភាព​បរាជ័យ​ណាស់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        102
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm