រាជ​រដ្ឋាភិបាល​ សម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល​២​សប្ដាហ៍ ដើម្បី​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩

2021/04/27 09:59:58 am        25

ភ្នំពេញ៖ រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​បណ្ដោះ​អាសន្ន​រយៈ​ពេល ១៤​ថ្ងៃ ដោយ​ថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​មេរោគ​កូវីដ​១៩។

ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​យប់​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ទាំង​មូល និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្ដាល ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ភូមិសាស្ត្រ​តែ​មួយ​ក្រោម​វិធានការ​ថ្មី​នេះ។

បើ​តាម​សេចក្ដី​សម្រេច​នេះ ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នឹង​ត្រូវបិទ​ខ្ទប់​ចាប់​ពី​ម៉ោង ០០ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមេសា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​ខាង​មុខ​នេះ។

ក្នុង​សេចក្ដី​សម្រេច​នេះ រាជ​រដ្ឋាភិបាល ​បាន​ហាម​ឃាត់​បុគ្គល​គ្រប់​មិន​ឱ្យ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​របស់​ពួកគាត់​នោះ​ឡើយ ប្រសិន​បើ​មិន​ចាំ​បាច់។

ចំណែក​ឯ​សកម្មភាព​ប្រកប​មុខ​របរ និង​អាជីវកម្ម​ទាំង​អស់ និង​ការ​ជួប​ជុំ ឬ​ប្រមូល​ផ្ដុំ​មនុស្ស ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សម្រេច​ហាម​ឃាត់​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ​។

ដើម្បី​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ រាជ​រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មការ​ជាតិ​​មួយ​ដែរ ហៅ​ថា «គណៈកម្មការ​ជាតិ​គ្រប់​គ្រង និង​ដឹកនាំ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់» ឬ គ.ប.ខ.។

បើ​តាម​សេចក្ដី​សម្រេច​នោះ គណៈកម្មការ​មួយ​នេះ ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្ដម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​អម​ទៅ​ដោយ​អនុ​ប្រធាន ៥​​រូប​ ក្នុង​នោះ​ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​ និង​សមាជិក ១៣​រូប​ផ្សេង​​ទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        106
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        211
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm