ប្រមុខ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ព្រមាន​ពី​ផលវិបាក​កើត​ចេញ​ពី​សង្គ្រាម​ត្រជាក់​ថ្មី​

2022/11/14 07:19:02 pm        462

​IMF៖ ប្រមុខ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាន​និយាយថា ការប៉ុនប៉ង​ធ្វើឡើងដោយ​​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ ក្នុង​ការ​សាងសង់​របាំង​សេដ្ឋកិច្ច​ដើម្បី​សម្រេច​គោលដៅ​ភូមិសាស្ត្រ​នយោ​បាយ ហើយ​ទី​បញ្ចប់​នឹង​ធ្លាក់​មក​លើ​ខ្លួនឯង​វិញ​។

​លោកស្រី Georgieva បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន Washington Post កាលពី​ចុង​សប្ដាហ៍​ថា លោកស្រី​មាន​ក្ដី​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក។ យើង​អាច​កំពុង​ដើរ​ធ្លាក់​ដោយ​មិន​ដឹង​ខ្លួន ចូល​ក្នុង​ពិភព​មួយ​ដែល​កាន់តែ​ក្រីក្រ​ជាង​នេះ ដោយសារតែ​លទ្ធផល​នៃ​ទង្វើ​នោះ​។ ​លោកស្រី​និយាយ​ថា ប្រសិនបើ​ការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន ធ្វើ​ឲ្យ​បែងចែក​សេដ្ឋកិច្ច​សកលទៅជា​ក្រុម​ប្រឆាំង​គ្នានោះ​សេដ្ឋកិច្ច​នឹង​ធ្លាក់​ក្នុង​រង្វង់ ​១.៥% ​ជាង ១.៤​ទ្រី​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ ដោយ​បន្ថែម​ថា ការខាតបង់​ក្នុង​ភាគរយ​ខ្ពស់​សម្រាប់​តំបន់​អាស៊ី​នឹង​មាន​ទំហំ​ទ្វេ​រ​ដង។

​លោកស្រី Georgieva ជនជាតិ​ប៊ុល​ការី​រូប​នេះ​បាន​រម្លឹក​ថា​ លោកស្រី​បាន​ហែល​ឆ្លង​សង្គ្រាមត្រជាក់​ដំបូង​ នៅ​ចំហៀង​ម្ខាង​ទៀត​នៃ​វាំងនន​ដែក វា​ពិតជា​លំបាក​ណាស់។ ​ហើយ​ពេលនេះ​ការ​ឆ្លង​កាត់​សង្គ្រាម​ត្រជាក់​លើក​ទី​២​ សម្រាប់​ជំនាន់​មួយ​ផ្សេងទៀត គឺជា​រឿង​គ្មាន​ការ​ទទួល​ត្រូវ​ធ្ងន់ធ្ងរ​បំផុត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm