ចាប់ពីខែកក្កដាមក មានសប្បុរសជនចូលថវិកាបោសសំអាតមីន បានជាង១៨លានដុល្លារ

2022/11/14 08:20:15 pm        432

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានឲ្យដឹងថា គឺចាប់ពីខែកក្កដាមក​ រហូតដល់បច្ចុប្បន្ន មានសប្បុរសជនទាំងក្នុង និងក្រៅប្រទេសបាន​ចូលរួម​ថវិកា ដើម្បីការងារបោសសំអាតមីន បានចំនួនប្រមាណជាង ​១៨ដុល្លារអាមេរិកហើយ ខណៈសកម្មភាព​បោសសំអាតមីន ​និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ​របស់កងកម្លាំងនានា កំពុង​អនុវត្តនៅទូទាំងប្រទេស ។

ក្នុងពិធីទទួលថវិការបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (កម្ពុជា រី) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ​ចាប់តាំងពីការមានអំពាវនាវរបស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​មានពលរដ្ឋជាច្រើន និងសប្បុរសជននានា បានបរិច្ចាកផ្ទាល់ និងផ្ញើ​ថវិកា​តាមអែបរបស់ធនាគារផ្សេងៗ មកចូលរួមជាបន្តបន្ទាប់​ ក្នុងចំនួនតិចច្រើន តាមលទ្ធភាពរបស់ពួកគេ ។

ឯកឧត្តម បានបន្តថា គម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន ​ក្រោមមូលបទ (ផ្ដល់ដីសុវត្ថិភាព ផ្ដល់ស្នាមញញឹម) ​ក្នុងដំណាក់កាលទី១ ​គឺមានប្រតិបត្តិករជាច្រើនកំពុងរួមគ្នាអនុវត្ត និងរំដោះដី​ចម្ការមីន​បានជាបន្តបន្ទាប់ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានបន្ថែមថា សម្រាប់ដំណាក់កាលទី១នេះ ក្នុងគម្រោងដែលត្រូវរំ​ដោះផ្ទៃ​ដីចម្ការមីន ​គឺទំហំ៤២.៥គីឡូម៉ែត្រក្រឡា ដែលមានចម្ការមីនចំនួន ៥២០កន្លែង ហើយ​ចំណាយ​ថវិកាប្រមាណ​ជាង ៥លាន ៧សែនដុល្លារ ហើយក្នុងនោះ​នឹងបោសសំអាតនៅ​ខេត្តចំនួន៦ មាន​ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពត ស្វាយរៀង ​និងកំពង់ឆ្នាំង ហើយមានចំនួន ៧ឃុំទៀត ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

អនុប្រធានទី១ អាជ្ញាធរមីន ​បានគូសបញ្ជាក់ថា ​តាមគោលដៅ និងការផ្ដល់របាយការណ៍​ពី​អង្គភាព​ប្រតិបត្តិករផ្សេងៗ គ្រោងនឹងបញ្ចប់ការបោសសំអាតគ្រាប់មីន ​នៅក្នុងខេត្តទាំងអស់នេះ នៅ​ឆ្នាំ២០២២នេះ ​ហើយប្រកាសជាខេត្តគ្មានមីន ។

គួរបញ្ជាក់ថា​ តាមទិន្នន័យថ្នាក់ជាតិ គឺកម្ពុជានៅសល់ផ្ទៃដីចម្ការមីនប្រមាណ ​៧០០គីឡូ ម៉ែត្រ​ឡាទៀត ​ដែលត្រូវបោសសំអាត ហើយភាគច្រើនស្ថិតនៅខេត្តភាគខាងលិចប្រទេស ៕

អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        7
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        92
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm