ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវដែកត្រៀមបន្ថែមទូរថភ្លើងដឹកភ្ញៀវ សម្រាប់ឱកាសបុណ្យសមុទ្រ និងឆ្លងឆ្នាំខាងមុខ

2022/11/14 08:54:35 pm        592

ព្រះសីហនុ៖ ខែធ្នូឆ្នាំ២០២២ខាងមុខ ​ខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ បូករួមទាំងថ្ងៃឆ្លងឆ្នាំ ​ដែលជាព្រឹត្តិការណ៍អាចទាក់ទាញភ្ញៀវទេសចរជាតិ ​និងអន្តរជាតិជាច្រើន។ ជាការត្រៀមសម្រាប់ព្រឹត្តិការណ៍ទេសចរណ៍នេះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែក ក៏ត្រៀមបន្ថែមទូដឹកអ្នកដំណើរឆ្ពោះទៅគោលដៅខេត្តព្រះសីហនុ ឱ្យគ្រប់គ្រាន់តាម​តម្រូវការផងដែរ។

ព្រឹត្តិការណ៍បុណ្យសមុទ្រ នៅឆ្នាំ ២០២២នេះ នឹងប្រព្រឹត្តិទៅក្នុងខេត្ត ព្រះសីហនុ​ ក្នុងរយៈពេល ៣ថ្ងៃ ​ចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ ២០២២។ ភ្ជាប់ជាមួយគ្នានេះ ខែធ្នូ ក៏នឹងមានការឆ្លងឆ្នាំ ២០២២ ចូលឆ្នាំ ២០២៣ផងដែរ។

សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍ទាំងនេះ ក្រុមហ៊ុនរថភ្លើងរំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរ​ជាតិ-អន្តរជាតិច្រើន ធ្វើដំណើរឆ្ពោះទៅខេត្តគោលដៅមួយនេះ។ ​ការរំពឹងនេះ ដោយសារបទ​ពិសោធន៍​រាល់ឆ្នាំ នៅពេលមានព្រឹត្តិការណ៍ទេសចរណ៍ដូចនេះ ​គឺទទួលការធ្វើដំណើរច្រើន។

ជាការត្រៀមដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ​កញ្ញា សក់ វណ្ណនី ជាប្រធានគ្រប់គ្រង​ខ្សែអ្នក​ដំណើរណែនាំឱ្យប្រជាពលរដ្ឋធ្វើការកក់​សំបុត្រ​មុន​ ដើម្បីក្រុមហ៊ុនរៀបចំបន្ថែមនូវទូដឹកអ្នកដំណើរ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែង។ បច្ចប្បន្នការធ្វើដំណើរតាមរថភ្លើង គឺមានទូដឹកអ្នកដំណើរជារៀងរាល់ថ្ងៃ ខណៈការធ្វើដំណើរមាន​ច្រើន​កំឡុងថ្ងៃចុងសប្ដាហ៍។

តាមការបញ្ជាក់របស់​ប្រធានគ្រប់គ្រងខ្សែអ្នកដំណើរ ​លើកឡើងថា សព្វថ្ងៃការធ្វើដំណើរសម្រាប់ គោលដៅ ព្រះសីហនុ និង បាត់ដំបង ក៏ប្រើប្រាស់ពេលវេលាតិចជាងមុនផងដែរ។

ពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តិរៀបចំនៅខេត្តព្រះសីហនុ​ ធ្វើឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ​ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២។

ព្រឹត្តិការណ៍ទេសចរណ៍នេះ ​នឹងមានការរៀបចំការសម្តែងសិល្បៈ ​ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួច​អបអរសាទរពិធីបុណ្យសមុទ្រ។ ​លើសពីនេះក៏មានមហោស្រពម្ហូបអាហារខ្មែរនិងភេសជ្ជៈ គម្រោង​អភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ ​ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ក្នុងស្រុក ការបង្ហាញផលិតផលទេសចរណ៍និងគោលដៅទេសចរណ៍នានា ​បូករួមទាំង សកម្មភាព​កីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ផងដែរ៕ អត្ថបទ៖គឹមហុក



អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm