Alvaro Bautista គ្រង​ជើងឯក​ប្រណាំង​ម៉ូតូ Superbike ពិភពលោក​

2022/11/14 09:46:15 pm        32

​​ប្រណាំង​ម៉ូតូ៖ កីឡាករ​អេ​ស្ប៉ា​ញ Alvaro Bautista បាន​គ្រង​តំណែង​ជើងឯក​ពិភពលោក​ប្រណាំង​ម៉ូតូ Superbike ទោះ​បាន​ត្រឹម​លេខ២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។

​​Alvaro Bautista បានបញ្ចប់​ការប្រកួត​ទី២ នៅ​អេ​ស្ប៉ា​ញ​នៅ​ចំណាត់ថ្នាក់​លេខ២ ក៏​ពិតមែនតែ​គ្រប់គ្រាន់​ល្មម​ដើម្បី​បង្គ្រប់​ពិន្ទុ​គ្រង​ជើងឯក​ពិភពលោក ​ទោះបី​នៅសល់​ការប្រកួត​ ១​ទីលាន​ទៀត​នៅ​ទឹកដី​អូស្ត្រាលី​សប្តាហ៍​នេះ ដោយ ដាច់​អ្នក​លេខ២ Toprak Razgatlioglu ដល់ ៦៦ពិន្ទុ​។ ​​Alvaro Bautista បាន​ក្លាយជា​កីឡាករ​របស់​ក្រុម​ប្រណាំង Ducati ទីមួយ​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​ប្រណាំង​ម៉ូតូ Superbike ចាប់តាំងពី​អ្នកឈ្នះ​ចុងក្រោយ​គឺ​កីឡាករ Carlos Checa នៅ​ឆ្នាំ​២០១១​។

​​អតីត​កីឡាករ​ប្រណាំង MotoGP រូបនេះ​ក៏បាន​ក្លាយជា​កីឡា​ករទី៣ មកពី​ក្រុម​ប្រណាំង ៣ផ្សេងគ្នា​ដែល​ឈ្នះ​ជើងឯក​ក្នុង​រយៈពេល ៣រដូវ​កាល​ចុងក្រោយ​នេះ បន្ទាប់ពី​កីឡាករ​ទួ​រ​គី Toprak Razgatlioglu ឈ្នះ​ជាមួយ​ក្រុម Yamaha នៅ​ឆ្នាំ២០២១ និង​កីឡាករ​អៀក​ឡង់​ខាងជើង Jonathan Rea ឈ្នះ​ជាមួយ​ក្រុម Kawasaki នៅ​ឆ្នាំ២០២០​។ ​ជាមួយគ្នានេះ​ដែរ​ក៏​ជា​ឆ្នាំ​ដំបូង​ផងដែរ​ដែល​ក្រុម​ប្រណាំង Ducati ឈ្នះ​ទាំង​ជើងឯក World Superbike និង MotoGP ដែល​គ្រង​ជើងឯក​ដោយ​កីឡាករ​អ៊ីតាលី Francesco Bagnaia៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm