លោក Zelenskyy និយាយថា ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី​មាន​ជាង ៤០០​ករណី​ក្នុង​ទីក្រុង ​Kherson

2022/11/14 09:52:27 pm        699

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​អ្នកស៊ើប​អង្កេតបាន​រក​ឃើញ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​រុស្ស៊ី​ជាង ៤០០​ករណី ហើយ​បាន​រក​ឃើញ​សាក​សព​ទាំង​ទាហាន និង​ជន​ស៊ីវិល​នៅ​ក្នុង​ទីក្រុង Kherson ដែល​ត្រូវ​បាន​រំដោះ​ពី​ការ​ចូល​កាន់កាប់​របស់​រុស្ស៊ី​។

​លោក Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា អ្នកស៊ើប​អង្កេត​បាន​ចងក្រង​ឯកសារ​ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី​ជាង ៤០០​ករណី​រួចហើយ​។ សាកសព​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ត្រូវ​បាន​រកឃើញ​។ លោក​និយាយ​ថា ស្ថិរភាព និង​ការស្ដារ​ឡើងវិញ​នៃ​ច្បាប់ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​តាំងទី​លំនៅ​ចំនួន ២២៦​កន្លែង​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១០០,០០០​នាក់​។ ការ​ចាប់​ខ្លួន​ទាហាន​រុស្ស៊ី និង​ទាហាន​ស៊ីឈ្នួល​កំពុង​ធ្វើឡើង​ផងដែរ​។​

​លោក Zelenskyy និយាយថា ការប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​នមាន​ភាពខ្លាំង​ក្លា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​ពុំ​មានការ​ថមថយ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​ឡើយ​។ ការប្រយុទ្ធ​ក្នុង​តំបន់ Donetsk មាន​ស្ថាន​ភាពខ្លាំង​ដោយ​កម្រិត​នៃ​ការវាយប្រហារ​របស់​រុស្ស៊ី​មិន​ថយចុះ​នោះទេ ហើយ​កម្រិត​នៃ​ភាព​តស៊ូ និង​ភាពក្លាហានរបស់​យើង​គឺ​ខ្ពស់បំផុត​។ យើង​នឹងមិន​អនុញ្ញាតឱ្យ​ពួកគេ​ឆ្លងកាត់​ការការពារ​របស់​យើង​ឡើយ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        120
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm