ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​

2022/11/14 10:24:19 pm        730

​ជប៉ុន៖ មេដឹកនាំ​​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បាន​និយាយ​ថា ប្រទេស​ទាំង​បី​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​របស់​កូរ៉េខាងជើង ហើយ​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​ទីក្រុង​ព្យុងយ៉ាង​សាកល្បង​នុយក្លេអ៊ែរ​។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Kishida Fumio, ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​​កូរ៉េខាងត្បូងលោក ​Yoon Suk-yeol បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ បន្ទាប់ពី​ជំនួប​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ថ្ងៃអាទិត្យ​។ សេចក្តីថ្លែងការណ៍​និយាយថា ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ក្នុង​ចំនួន​ដ៏​ច្រើន​ដែល​មិន​ធ្លាប់មាន​ពីមុនមករបស់​កូរ៉េខាងជើង​ក្នុងឆ្នាំនេះ បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​នៅលើ​ឧបទ្វីប​កូរ៉េ និង​លើសពីនេះទៅទៀត​។ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា ​មេដឹកនាំ​ប្រទេស​ទាំងបីជំ​រុញឱ្យ​ប្រទេស​កូរ៉េខាងជើង អនុវត្តតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​ ​ការសាកល្បង​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាងនឹង​ត្រូវបាន​ឆ្លើយតប​ជាក់ស្តែង និង​ម៉ឺងម៉ាត់​ពី​សហគមន៍​អន្តរជាតិ​។ សេចក្តីថ្លែងការណ៍​និយាយថា ​​ជប៉ុន សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នឹង​សម្របសម្រួល​ក្នុងការ​ធានាបាន​ថា ​ទណ្ឌកម្ម​ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវបាន​អនុវត្ត​យ៉ាង​ពេញ​លេញ​។

ការប្តេជ្ញាចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​ក្នុងការ​ពង្រឹង​ការការពារ​បន្ថែម​ចំពោះ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូងត្រូវបាន​គាំទ្រ​ដោយ​សមត្ថភាព​ពេញលេញរួមទាំង​នុយក្លេអ៊ែរ​។ ​មេដឹកនាំ​ទាំងបីមានបំណង​ចែករំលែក​ទិន្នន័យ​ព្រមាន​ពី​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ក្នុងពេល​វេលា​ជាក់ស្តែង ដើម្បី​បង្កើន​សមត្ថភាព​របស់​ប្រទេស​នីមួយៗ​ក្នុងការ​រកឃើញ និង​វាយតម្លៃ​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​មី​ស៊ី​ល ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​ការការពារ សន្តិភាព និង​ស្ថិរភាព​។ បន្ថែម​លើ​នេះ មេដឹកនាំ​ទាំងបីបាន​អំពាវនាវ​ឱ្យ​ប្រទេស​កូរ៉េខាងជើង​ត្រលប់​មករក​ការចរចា​វិញ ដោយ​និយាយថា ផ្លូវ​មកកាន់​ការសន្ទនា​នៅតែ​បើកចំហ​ឆ្ពោះទៅរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ផ្នែក​ការទូត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm