ពលរដ្ឋ និងភ្ញៀវបរទេសមោទកភាពចំពោះកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ដោយជោគជ័យ

2022/11/14 10:27:08 pm        729

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំនោះ គឺបានបញ្ចប់នៅថ្ងៃម្សិលមិញនេះ។

សម្រាប់ការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលៗនេះ បណ្តាប្រជាពលរដ្ឋ និងភ្ញៀវបរទេស បាន​ថ្លែងពីមោទកភាពចំពោះប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជារៀបចំកិច្ចប្រជុំដំណើរការរលូន មានភាពជោគជ័យ ជាពិសេស​គឺទទួល​បានទទួលមេដឹកនាំកំពូលៗមកជជែកពិភាក្សា​ដោះស្រាយ​បញ្ហាសកលមានភាព​ផុសផុល។

ពលរដ្ឋថ្លែងប្រាប់ BTV នៅថ្ងៃទី១៣ ខែវិច្ឆិកា​ ថ្លែងថា ក្នុងរយៈពេលមួយសប្តាហ៍នេះ ប្រមុខថ្នាក់ដឹក​នាំ​រាជរដ្ឋាភិបាល កម្ពុជាយើងគឺមានមមាញឹកខ្លាំងក្នុងការទទួលធ្វើ​បដិ​សណ្ឋារកិច្ច ទទួលមេដឹក​នាំកំពូលៗ​បណ្តាប្រទេស ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២​ និងកិច្ចប្រជុំពាក់ព័ន្ធនានា ហើយ​តាមរយៈកិច្ចប្រជុំកំពូលនេះ ​នឹងផ្តល់ផលប្រយោជន៍ជាច្រើន ជាពិសេសការជម្រុញកំណើន​សេដ្ឋកិច្ចអាស៊ានផង​ និងកម្ពុជា ​និងជម្រុញកំណើនទេសចរជាតិអន្តរជាតិ ធុរជនអន្តរជាតិ មកវិនិយោគនៅកម្ពុជាជាដើម។

ដោយឡែកសម្រាប់ភ្ញៀវបរទេសវិញ​ ក៏បានលើកឡើងដែរថា​ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាស៊ាន​បូកឆ្នាំ២០២២ ​នៅកម្ពុជានេះ គឺកម្ពុជា ធ្វើបានល្អ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់​ទទួល​ប្រតិភូជាន់ខ្ពស់ ​បញ្ហាបរិស្ថាន ​និងការស្នាក់នៅ ​បានល្អប្រសើរ ហើយមេដឹកនាំបណ្តាប្រទេស​បានចូលរួមកិច្ចប្រជុំពិភាក្សាយ៉ាងផុសផុល និងជាពិសេសធ្វើឲ្យស្ថានការណ៍ពិភពលោក​កំពុងតាន​តឹង​ឈានមករកការធូរស្រាលវិញជាបណ្តើរៗ។

សូមបញ្ជាក់ថា ចាប់តាំងពីកម្ពុជា ចូលជាសមាជិកអាស៊ានមក ​រហូតមកដល់ពេលនេះ កម្ពុជា បាន​ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ អាស៊ានបូក​ និងកិច្ចប្រជុំពាក់ព័ន្ធ ​បានចំនួន៣ដង ហើយរាល់កិច្ចប្រជុំនោះ​ គឺកម្ពុជារៀបចំទទួលបានលទ្ធផលជាវិជ្ជមាន ​និងជោគជ័យ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm