លោក ម៉ក់ ហឺន មានការភ្ញាក់ផ្អើល ចំពោះការអភិវឌ្ឍរីកចំរើនរបស់កម្ពុជា ផ្ទុយស្រឡះពីការរិះគន់ពួកប្រឆាំងជ្រុលនិយម

2022/11/15 12:09:24 am        828

កែប៖ លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ប្រជាជនខ្មែររស់នៅសហរដ្ឋអាម៉េរិក និងប្រតិភូសម្ព័ន្ធ​ចលនាយុវជនក្រៅប្រទេស​ មក​ស្វែងយល់ពីស្ថានភាពពិតនៅកម្ពុជា ​ខណៈរូបលោក​បាន​ចាកចេញ​ពី​ប្រទេសកម្ពុជា ​មានរយៈពេល៤០ឆ្នាំមកហើយ។

ក្នុងដំណើទស្សនកិច្ច កាលពីថ្ងៃទី១២ វិច្ឆិកា ២០២២កន្លងទៅ ​របស់លោក ម៉ក់ ហឺន មកកាន់​ខេត្តកែប​ ត្រូវ​បានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរខេត្ត ​ជូន​ដំណើទៅទស្សនា តំបន់​អភិវឌ្ឍសំខាន់ៗរបស់ខេត្តកែប ​ដូចជា៖ រមណីយដ្ឋានឧទ្យានជាតិកែប ផ្លូវ​អភិវឌ្ឍន៍​ទៅកាន់​ឆ្នេរអង្កោល ឆ្នេរពង្រីកថ្មីប្រវែង ២៧០០ម៉ែត្រ និងតាម​បណ្តារកោះមួយចំនួនក្នុងខេត្តផង។

ក្នុងដំណើ​រកម្សាន្ត​មកកាន់ប្រទេស​កម្ពុជាលោក ម៉ក់ ហឺន ​បានលើកឡើងថា ​នេះជាដំណើរទស្សនកិច្ច​លើក​ដំបូងបំផុត ​បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ​ក្នុងអំឡុងឆ្នាំ ​១៩៨២ ដែល​គិតមក​ដល់ពេលនេះ​មានរយៈពេល ៤០ឆ្នាំមកហើយ ។

លោក និងភរិយា បាន​បន្ថែមទៀតថា លោកពិតជាមានការភ្ញាក់ផ្អើល ​ការអភិវឌ្ឍរីកចំរើនរបស់​ប្រទេសកម្ពុជា ​និយាយជារួមនិងដោយឡែកខេត្តកែប ដែលជាខេត្ត​មានទេសភាពល្អ​ស្រស់ត្រកាល និង​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏ទាក់ទាញ ​ដែលទាំងនេះ​បញ្ជាក់​អោយឃើញពីភាពផ្ទុយស្រឡះពី​ការរិះគន់ ​ពី​សំណាក់ជនអគតិ ​តែងតែ​ចោទប្រកាន់មូលបង្កាច់ថា ​ប្រទេស​កម្ពុជា​ជាប្រទេសផ្តាច់ការ គាបសង្កត់​សិទ្ធសេរីភាព ​ជា​ប្រទេស​ក្រខ្សត់​ជាដើម ។

លោក ម៉ក ហឺន បានបន្ថែមទៀតថា រយៈពេលប៉ុន្មានថ្ងៃនៃការមកដល់ប្រទេសកម្ពុជា លោក​សង្កេត​ឃើញពីភាពសុខ​ក្សេមក្សាន្ត​ និងជីវភាព ​រស់នៅ​យ៉ាង​ធូរធារ​របស់បងប្អូនប្រជាជនខ្មែរ ក្រោម​ការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ដែលធ្វើ​អោយលោក​ភ្លឺភ្នែក​ ឈប់ជឿលើការ​អូសទាញ​របស់​ពួក​ប្រឆាំង​ជ្រុល​និយម​តទៅទៀត។

ក្នុងនោះ​លោក ម៉ក់ ហឺន ក៏​បាន​ថ្លែងអំណរ​គុណ​ដល់ថ្នាក់​ដឹក​នាំខេត្តកែប ដែលបានទទួល​បដិសណ្ឋារកិច្ច​លោក​យ៉ាង​ដិតដល់៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm