លោក Biden សន្យា​មិន​ឲ្យ​ផ្ទុះ​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ចិន​ក្នុងជំនួប​ជាមួយ​លោក Xi នៅ G20

2022/11/15 05:46:10 pm        346

​ឥណ្ឌូនេស៊ី៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​សន្យា​ថា​នឹង​មិន​ឲ្យ​ផ្ទុះ​សង្គ្រាមត្រជាក់​ថ្មី​ជាមួយ​ចិន ក្រោយ​ជំនួប​ផ្សះផ្សា​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping​។ ​លោក​ក៏បាន​និយាយ​ផង​ដែរ​ថា លោក​មិន​ជឿ​ថា ចិន​នឹង​វាយលុក​ក្រសោប​យក​កោះ​តៃវ៉ាន់​នោះ​ទេ​។

​នេះ​ជា​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​រវាង​មេដឹកនាំ​មហាអំណាច​ទាំង​២ ចាប់​តាំង​ពី​លោក Biden ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​។ ​មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ផង​ដែរ​ពី​បញ្ហា​កូរ៉េខាងជើង និង​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​នៅ​ឯ​ជំនួប​នៅ​កោះ​បាលី ​(Bali) មួយថ្ងៃ​មុន​ជំនួប​កំពូល​នៃ​បណ្ដា​ប្រទេស​មាន​ឧស្សាហ៍កម្ម​លូតលាស់​ទាំង ​២០ ឬ G20 នៅ​លើ​កោះ​របស់​ប្រទេស​ឥណ្ឌូនេស៊ី។​ ​ក្នុង​ជំនួប​រយៈពេល​ ៣​ម៉ោង​ដែល​បាន​ធ្វើឡើង​ភ្លាមៗ​នៅ​សណ្ឋាគារ​ប្រណីត​មួយ ក្រោយ​ការ​មក​ដល់​របស់​លោក Xi មេដឹកនាំ​ទាំង​២ ​បាន​ពិភាក្សា​ពី​ប្រធានបទ​សំខាន់ៗ​ជាច្រើនរួម​ទាំង​កោះ​តៃវ៉ាន់​ផង​ដែរ​។

​ត្រូវ​បាន​អះអាង​សិទ្ធិ​គ្រប់គ្រង​ដោយ​ទីក្រុង​ប៉េកាំង កោះ​ស្វ័យ​គ្រប់គ្រង​មួយ​នេះយក​អាមេរិក​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត ហើយ​តែងតែ​​ជា​បញ្ហា​ដ៏​ចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក-​ចិន​។ ភាព​តាន​តឹង​បាន​បាន​ឡើង​កម្ដៅ​កាលពី​ខែ​សីហា នៅ​ពេល​ដែល​ប្រធាន​សភា​អាមេរិក​លោកស្រី Nancy Pelosi បាន​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់។ ប្រទេស​ចិន​បាន​ឆ្លើយតប​ដោយ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​មួយ​នេះ ដែល​ជំរុញ​ឲ្យ​មាន​ក្ដី​បារម្ភ​ថា​ជម្លោះ​អាច​ផ្ទុះឡើង​រវាង​អាមេរិក​ និង​ចិន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm