ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ទឹក​ប្រាក់​សរុប​ជាង ៧ ៧០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០

2021/04/27 09:59:58 am        41

ភ្នំពេញ ៖ ​ តម្លៃ​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់ នៅក្នុង​ឆ្នាំ ២០២០ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៧ ៧៥៣ លាន​ដុល្លារ ​ដោយ​បាន​សាងសង់​នៅ​លើ​ចំនួន​ផ្ទៃក្រឡា​សរុប ​មាន​ចំនួន​ជិត ១៧ លាន​ម៉ែត្រការ៉េ ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបង្ហាញ​អំពី​គម្រោង​សាងសង់​វិស័យ​សំណង់ ដែល​បាន​អនុញ្ញាត​លើ​សំណើរ​សុំ​សាងសង់​ ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ក្នុង​ឆ្នាំ ២០២០ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ ៧ ៧៥៣ លាន​ដុល្លារ បាន​ធ្លាក់ចុះ​ ៣២,១% ធៀប​នឹង​ឆ្នាំ ២០១៩, និង​មាន​ចំនួន​ផ្ទៃក្រឡា​សាងសង់​សរុប​ជិត ​១៧ លាន​ម៉ែត្រការ៉េ បាន​ធ្លាក់​ចុះ​ជិត ២៧% ធៀប​ទៅនឹង​ឆ្នាំ ២០១៩​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ព្យាករណ៍​ថា វិស័យ​សំណង់​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា​កំណើន​ទាប លើ​រង្វង់ ២,៩% ក្នុង​ឆ្នាំ​២០២១ និង ៧,៨% ក្នុង​ឆ្នាំ ២០២២​ ដោយសារ​ការ​រំពឹង​ទុក​នូវ​ការ​ត្រឡប់មកវិញ ​នៃ​រំហូរ​ទុនវិ​និយោគ​ពី​បរទេស និង​ការ​ងើបឡើង​វិញ​នូវ​តម្រូវការ​ក្នុងស្រុក ។

​ចំពោះ​ការ​បន្ត​រីក​ធំ​នៃ​ឥណទាន​ផ្តល់​ទៅ​អនុ​វិស័យ​សំណង់​, អាច​នឹង​ជួយ​ប៉ះប៉ូវ​បាន​មួយ​ផ្នែក​តូច ពី​ការ​រំពឹងទុក​នូវ​ការ​រឹតត្បិត​រំហូរ​ទុន​វិនិយោគ​ពី​ប្រទេស​ចិន តាមរយៈ​ការ​កើន​ឡើង​នូវ​ហិរញ្ញប្បទាន​ក្នុងស្រុក​, ប៉ុន្តែ​ការ​បន្ត​កំណើន​ខ្ពស់​នៃ​ឥណទាន​ក្នុងស្រុក​នេះ​ អាច​បង្ក​ជា​ហានិភ័យ​ដល់​អនុវិស័យ​សំណង់ និង​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ជារួម ​បាន​រំពឹងថា នឹង​ងើប​ឡើងវិញ​ក្នុង​កម្រិត​ទាប ។

រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ការ​វិវត្ត​នៃ​អនុវិស័យ​សំណង់ ដើម្បី​ដាក់​ចេញ​គោលនយោបាយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា ​សំដៅ​បញ្ចៀស​ហានិភ័យ​ដែល​អាច​កើតឡើង​។ ជា​រួម​អត្រា​កំណើន នេះ​ស្ថិត​ក្នុង​និន្នាការ​ទាប​ជាង​ធម្មតា​នៅឡើយ ​ដោយហេតុថា​អនុវិស័យ​នេះ ​ត្រូវការ​ពេលវេលា​ដើម្បី​ស្តារ​ទំនុក​ចិត្ត​ក្នុងការ​វិនិយោគ ៕

​អត្ថបទ ​៖ សុន រ៉ា​ឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm