ក្រសួងអប់រំដាក់សាកល្បងកម្មវីធីបង្រៀនភាសាចិននៅវិទ្យាល័យចំនួន ២០

2022/11/15 07:44:31 pm        815

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាន ចាប់ផ្ដើមបង្រៀនសាកល្បងភាសាចិន នៅវិទ្យាល័យចំនួន ២០ ក្នុងខេត្តគោលដៅ មួយចំនួន ដោយការបង្រៀនភាសាចិននេះ​ គឺស្របតាម អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា ​និងក្រសួងអប់រំរបស់ប្រទេសចិន។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ​បញ្ជាក់ថា ការដាក់សាកល្បង​អនុវត្តកម្មវិធីអប់រំភាសាចិន ​អនុវត្តនៅតាមវិទ្យាល័យចំនួន ២០ នៅក្នុងខេត្ត ២ ទៅ ៣ប៉ុណ្ណោះ។ សម្រាប់កិច្ចការបច្ចេកទេស ​ក្រសួងអប់រំ យុវជន និងកីឡានឹងបង្កើតគណៈកម្មការ ដើម្បីបន្ត​កិច្ចការជា​មួយភាគី ចិន។

អ្នកនាំពាក្យរូបដដែល បញ្ជាក់ថា​ អនុស្សរណៈនៃការយោគយល់គ្នានេះ​មានគោលបំណងលើក​កម្ពស់​ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ​និងពង្រឹងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ពាក់ព័ន្ធនឹងការដាក់បង្រៀនភាសាចិន នៅគ្រឹះស្ថានមធ្យមសិក្សា ​លោកបណ្ឌិត គិន ភា ជា​ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​ នៃរាជបណ្ឌិតសភាកម្ពុជា មើលឃើញថា កម្មវិធីបង្រៀនភាសាចិន​នៅតាមគ្រឹស្ថានសិក្សាសាលារដ្ឋ នឹងផ្តល់ប្រយោជន៍ច្រើន ព្រោះភាសាចិន ជាភាសាសាកលមួយក្នុងចំណោមភាសាសាកលទាំងប្រាំ។

លោកបណ្ឌិតបន្តថា ភាសាចិន ក្នុងពេលច្ចុប្បន្ន ជាភាសាសំខាន់ក្នុងពាណិជ្ជកម្ម ​នយោបាយ សេដ្ឋកិច្ចទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ​ភាសាចិននឹងធ្វើឱ្យទំនាក់ទំនង កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

ចំពោះសិស្សដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ​គាំទ្រ​ពីការបង្រៀនភាសាចិន ដោយ​ជឿជាក់ថា ការរៀនភាសាបរទេសកាន់តែច្រើន ​គឺកាន់តែល្អ​ ហើយការសិក្សាភាសាចិន អាច​មាន​ទីផ្សារការងារច្រើន ​ខណៈមានអ្នកវិនិយោគចិនជាច្រើននៅកម្ពុជា។

ការបង្រៀនភាសាបរទេសបច្ចុប្បន្ន ក្នុងប្រព័ន្ធអប់រំកម្ពុជាគឺ មានដូចជា៖ ​ភាសាអង់គ្លេស មាន​ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២, ភាសាបារាំង មានពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ ​និងភាសាកូរ៉េ បាន​និងកំពុងអនុវត្តសាកល្បងពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ​នៅវិទ្យាល័យចំនួន០៦ តាមការស្ម័គ្រចិត្ត​រៀន​សូត្ររបស់សិស្សានុសិស្ស ។ នេះយោងតាមក្រសួងអប់រំ៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm