ផ្ទះបណ្តែតទឹក៨ខ្នង មិនព្រមឡើងគោក ខណៈផ្ទះបណ្តែត​ទឹក​ជាង១ពាន់ខ្នង ​ក្នុង​ស្រុកបរិបូណ៌ បានឡើងគោករួចរាល់ហើយ

2022/11/15 08:03:00 pm        141

កំពង់ឆ្នាំង៖ មកដល់ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ផ្ទះបណ្តែត​ទឹក​ចំនួន ១៧៧៤​ខ្នង​នៅ​ក្នុង​ឃុំទាំង៤ នៃ​ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឡើង​មករស់នៅ​លើ​គោក​តាម​គោលការណ៍​កំណត់​របស់​ខេត្ត​រួចហើយ ដើម្បីបរិស្ថានទឹកទន្លេ និងសណ្តាប់ធ្នាប់នៅក្នុងទន្លេសាប។ ក៏ប៉ុន្តែ នៅ​មាន​ផ្ទះចំនួន ៨ខ្នងទៀត មិនព្រមអនុវត្តតាមផែនការរបស់អាជ្ញាខេត្តនោះឡើយ ដោយ​កំពុង​យក​លេស​នេះ​លេសនោះមិនចេះចប់ ហើយបន្តរស់នៅលើទឹកទន្លេដោយបានបោះចោលសំរាម ជុះនោម​ចូល​ទន្លេ​ជា​បន្តទៀត។

ប្រជាពលរដ្ឋជាអ្នកបំលាស់ទីរួចរាល់ហើយបានអោយដឹងថា  ការមិន​អនុវត្តតាម​ផែន​ការ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​នេះ គឺធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការងាររៀបចំអនាម័យបរិស្ថាន សោភ័ណភាព និងសណ្តាប់ធ្នាប់ទន្លេសាបនៅក្នុងឃុំឆ្នុកទ្រូ។ អ្នក​មិន​ព្រម​ឡើង​គោក​មាន​តែ​៨​គ្រួសារ ដែលនៅក្នុងអ្នកទាំង៨នោះ ក៏មានប្រពន្ធមេប៉ុស្តិរដ្ឋបាលឃុំឆ្នុកទ្រូ និង​មាន​មន្ត្រី​បរិស្ថាន​នៅ​ទី​នោះ ដែលពួកគេអាងខ្លួន​ជាសមត្ថកិច្ច និងជា​មន្ត្រីបរិស្ថាន មិន​មាន​អ្នក​ណា​ហ៊ាន​អោយ​ឡើង​គោក​នោះ​ឡើយ។ ផ្ទះទឹកដែលមិនព្រមឡើងគោកទាំង៨ខ្នងនេះនេះ គឺ​មាន​ផ្ទះ​លក់​កាណូត​បាឡាស្មាច់, ផ្ទះលក់ចាប់ហួយ, ផ្ទះជួសជុលម៉ាស៊ីន, ផ្ទះបញ្ចូលអាគុយ, ផ្ទះលក់​ប្រេង​សាំង​ជា​ដើម​ ដែលអ្នករស់នៅលើផ្ទះទាំងនេះ តែងតែបន្តចោលសំរាម កាកសំណល់ផ្ទះបាយ ទម្លាក់​សារធាតុ​គីមី ទឹកអាស៊ីត ឬបន្ទោបង់ចូលទន្លេជារៀងរាល់ថ្ងៃ ដោយ​គ្មាន​ខ្វល់​ពី​បញ្ហា​សុខុមាលភាព​អ្នក​ប្រើប្រាស់​ទឹកទន្លេនោះឡើយ។ បញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ និងលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ មេត្តាអនុវត្តវិធានការណ៍រដ្ឋបាលបង្ខំអោយអ្នកទាំង ៨នាក់នោះ ឡើងពី​ទឹកទន្លេមករស់នៅលើគោក ដូចពលរដ្ឋទូទៅផង។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកមេប៉ុស្តិឆ្នុកទ្រូបានអោយដឹងថា គាត់បានដកផ្ទះ២ ចេញ​រួច​ហើយ នៅ​តែ​ផ្ទះលក់កាណូតបាឡាស្មាច់នោះទេ ចំណែកមន្ត្រីបរិស្ថានវិញ ទូរស័ព្ទ​មិន​អាច​ទំនាក់​ទំនង​បាន​។

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ និងជាប្រធាន​ក្រុមការងារ​ចំរុះ​រៀបចំ​សណ្តាប់​ធ្នាប់​ផ្ទះ​បណ្តែត​ទឹកស្រុកបានអោយដឹងថា ក្រោយពី​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​អនុម័ត​ក្នុង​ការ​បំលាស់​ទីផ្ទះ​បណ្តែត​ទឹករ​បស់ប្រជាពលរដ្ឋរស់នៅលើទឹក អោយឡើងមក​រស់​នៅ​លើ​គោក​នៅ​ក្នុង​ឆ្នាំ២០១៨ រហូត​មកដល់ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋរស់នៅលើទឹកប្រមាណជាង៩៩% បាន​ចូល​រួមបំលាស់ទីរស់នៅរបស់ខ្លួនតាមផែនការរបស់អាជ្ញាធរខេត្ត ក្នុ​ង​នោះ​ក៏មាន​ផ្ទះបណ្តែតទឹកប្រជាពលរដ្ឋចំនួន ១៧៧៤ខ្នង​នៅ​ក្នុង​ស្រុក​បរិបូណ៌​បាន​មក​រស់​នៅ​លើ​គោក​ហើយ​ នៅឡើយតែផ្ទះចំនួន៨ខ្នងទៀតប៉ុណ្ណោះ មិនព្រម​អនុវត្ត​តាម​ផែន​ការ​អាជ្ញាធរ​ខេត្តក្នុង​ការអភិវឌ្ឍន៍ច្រាំងទន្លេ និងទន្លេសាបអោយមានសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អឡើងវិញ។ លោក​អភិបាលស្រុកបរិបូណ៌បានអោយដឹងថា ទាក់ទងនឹងផ្ទះទាំង៨ខ្នងនេះ លោក​មិន​ទុក​អោយ​រស់​នៅ​បែប​នេះនោះឡើយ គឺត្រូវតែឡើងគោកដូចប្រជាពលរដ្ឋទូទៅជិត២ពាន់គ្រួសារ ហើយ​លោក​ក៏​កំពុង​សុំគោ​លការណ៍​ពី​ឯកឧត្តម​អភិបាល​ខេត្ត​ក្នុង​​ចំណាត់​ការ​លើផ្ទះទាំង៨នេះផងដែរ៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm