ក្រសួងការពារជាតិកម្ពុជា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន នៅសប្តាហ៍ក្រោយ

2022/11/15 09:05:17 pm        681

ភ្នំពេញ៖ ក្រសួងពារជាតិកម្ពុជា និងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីក្រសួងការពារជាតិ​អាស៊ាន​ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធទៀត នៅថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅខេត្តសៀមរាប ខណៈកិច្ចប្រជុំនេះ មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ចិន ឥណ្ឌា និងប្រទេសមួយចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា​ ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ​កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន នឹងផ្តោត ជាសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពី«ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខុដុម»។

បន្ទាប់ពីកិច្ចប្រជុំចង្អៀត ​ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរផងដែរ ​ដោយសម្តេចពិជ័យសេនា នឹងធ្វើជាសហប្រធានដូចជា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារ ​ជាតិអាស៊ាន-អាម៉េរិក និង​កិច្ចប្រជុំក្រៅ​ផ្លូវការ​ជាឥណ្ឌាផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា កិច្ចប្រជុំខាងលើនេះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីបើកជា ផ្លូវការ នៃ​កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ានបូកលើកទី៩ ហើយ​នឹង​ទទួលការចូលជួបសម្តែង ការ​គួរសមរួមគ្នា ដោយរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ានបូក ​និងអគ្គលេខាធិការអាស៊ានផងដែរ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក ​ក៏នឹងស្តាប់របាយការណ៍ ​នៃការអភិវឌ្ឍថ្មីៗ​នៅក្នុង​អាស៊ាន ការផ្លាស់ប្តូរទស្សនៈ ស្តីពី«បរិយាកាសសន្តិសុខតំបន់ ​និងអន្តរជាតិ» និង​កិច្ចសន្ទនា​ជា​យុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។

សេចក្តីប្រកាសព័ត៌មាន ដដែលបានលើកឡើងផងដែរថា ​នៅក្នុងពិធីបិទបញ្ចប់នៃកិច្ចប្រជុំខាងលើ សម្តេចពិជ័យសេនា ទៀ បាញ់ ​ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធាន​ ជូនលោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្រ្តីក្រសួងការពារជាតិ ​សាធារណរដ្ឋឥណ្ឌូណេស៊ី ​ដែលជាប្រធានប្តូរវេនស្រាប់ឆ្នាំ២០២៣។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងទទួលទស្សនកិច្ចផ្លូវការរដ្ឋមន្រ្តីការពារជាតិ ​ចិន អូស្ត្រាលី អាម៉េរិក សាធារណរដ្ឋកូរ៉េ ​ឥណ្ឌា ​និងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីអាស៊ានបូក ដើម្បីពិភាក្សា​ការងារ​លើក កម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសខាងលើនេះផងដែរ។ ក្នុងនាមជាម្ចាស់ផ្ទះ ​កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន​ និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជា​មានការប្តេជ្ញាចិត្ត ជំរុញសាមគ្គភាពអាស៊ាន ​ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T)» ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ ក្នុងពេលបច្ចុប្បន្ន ​និងអនាគត តាមស្មារតី«សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕ អត្ថបទ៖ បានចក់


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        77
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm