អគ្គិសនីមានតម្លៃទាបលើវិស័យកសិកម្ម នឹងជួយលើកកម្ពស់ការប្រកួតប្រជែងផលិតកសិកម្មលើទីផ្សារ

2022/11/15 09:44:45 pm        423

ភ្នំពេញ៖ បន្ទាប់ពីមានរៀបចំឲ្យមានកិច្ចសន្ទនាគ្នា រវាងស្ថាប័នរដ្ឋ ​និងឯកជន ដើម្បីរម្លឹកឡើងវិញ​អំពី​សវតា ​និងគោលនយោបាយថាមពលអគ្គិសនី ក៏ដូចជា​លក្ខខណ្ឌនានាក្នុងការទទួល​បានការ​អនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម។

ភាគីទាំងពីរ បានបង្ហាញក្តីរំពឹងទុកថា ​នឹងការយោគយល់ច្រើនជាងមុន លើតម្លៃអគ្គិសនីដែល​ប្រើប្រាស់​ក្នុងវិស័យកសិកម្ម។

ក្នុងកិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ព័ត៌មាន ​ប៊ីធីវី កាលពីល្ងាចថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២២នេះ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជា​អ្នកវិនិយោគក្នុងវិស័យកសិកម្ម​ បានលើកឡើងថា​ ការកាត់បន្ថយចំណាយថ្លៃអគ្គិសនី ផ្តល់​ប្រយោជន៍​ជាច្រើនទាំងវិស័យរដ្ឋ ​និងវិស័យឯកជន ដើម្បីរួមគ្នាសម្រេច​បាននូវគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

លោក បានបន្តថា ថ្លៃដើមនៃការផលិត និងទាំងការប្រើប្រាស់ថាមពលអគ្គិសនីក្នុងការប្រើប្រាស់​សម្រាប់​ការកែច្នៃផលិតផលកសិកម្ម បើប្រៀបធៀប​ជាមួយបណ្តាប្រទេសគេ​បាន​ដើរជឿនលឿន​រួចហើយ​នៅក្នុងវិស័យកសិកម្ម ​ក៏ដូចជាឧស្សាហកម្មកែច្នៃនាំចេញជាដើម ​គឺតម្លៃយើងបូកទាំងអស់ គឺនៅខ្ពស់ជាងគេ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានមាន​ប្រសាសន៍ថា ចំពោះនីតិវិធីដើម្បីទទួលបានការអនុគ្រោះថ្លៃអគ្គិសនី​ខាងលើនេះ អ្នក​ប្រើប្រាស់​កសិកម្មទាំងអស់​ ត្រូវតែមកដាក់ពាក្យទៅអ្នកលក់ភ្លើង ​ដែលជាទីតាំងបងប្អូនរស់នៅ ហើយបើសិន​ជា​ក្រុមសហគមន៍ ​ត្រូវមាន​នរណាម្នាក់ជាតំណាង​ ដែល​ទទួលស្គាល់​ពី​អាជ្ញាធរមូលដ្ឋាន ដើម្បី​ប្រាកដច្បាស់ទាំងអស់គ្នា​ក្នុងការដាក់ពាក្យស្នើសុំយោគយល់តម្លៃអគ្គិសនីឲ្យបានសមរម្យ៕

អត្ថបទ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm