ក្រសួងទេសចរណ៍៖ កិច្ចប្រជុំកំពូលអាស៊ាន បានផ្សព្វផ្សាយ និងទាក់ទេសចរអន្តរជាតិមកកម្ពុជា

2022/11/15 10:07:20 pm        636

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមរយៈកម្ពុជាមានការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំលំដាប់ថ្នាក់អន្តរជាតិ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាទៀត គឺបាននាំមកជាមួយនូវភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគកើនឡើងទ្វេរដង ។

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ​បានថ្លែងប្រាប់BTV ថ្ងៃទី១៥ ខែវិច្ឆិកា​នេះថា កិច្ចប្រជុំកំពូលអាស៊ានដែលទើបបានបញ្ចប់ទៅថ្មីៗនេះ ​វិស័យទេសចរណ៍ ទទួល​បាន​ផលចំណេញ ​ដែលបានផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ​ទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ ។

បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច​ ប្រចាំនៅកម្ពុជា ថ្លែងថា លោកមានមោទនភាពដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន ​ទទួលបានជោគជ័យ ហើយវត្តមាន​មេដឹកនាំកំពូលបណ្តាប្រទេសអញ្ជើញចូលរួម បានបង្ហាញពីឥទ្ធិពលកម្ពុជា ​លើផ្នែកសេដ្ឋកិច្ច នយោបាយ​ និងភាពវៃឆ្លាតកម្ពុជា​ ហើយវាក៏ជម្រុញបើកផ្លូវវិស័យទេសចរណ៍រីកចំរើនផងដែរ។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា ជាទូទៅរាល់ការមានព្រឹត្តិការណ៍កិច្ចប្រជុំកំពូលគឺវាជម្រុញបង្កើតឱកាសឲ្យមានការវិនិយោគទុនច្រើន ហើយមុននឹងឈានដល់ការដាក់ទុនវិនិយោគ គឺទេសចរណ៍ត្រូវតែធ្វើមុនគេជានិច្ច។

យ៉ាងណាក៏ដោយ បើតាមការរំពឹងទុករបស់ក្រសួងទសចរណ៍​ នៅក្នុងឆ្នាំ២០២២នេះ​ កម្ពុជា នឹង​ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់​ខណៈឆ្នាំ២០១៩កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនាមានប្រមាណ៦លាន៦សែននាក់ឯណោះ។

សម្រាប់ភ្ញៀវទេសចរក្នុងស្រុកចេញវិញ​ ក្រសួងរំពឹង​ទុក​មាន​ភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្ត​ប្រមាណ ១០លាននាក់ ដែលស្មើនឹងឆ្នាំ២០១៩មានរង្វង់ជាង១០លាននាក់៕ អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        9
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm