នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញពិនិត្យទីតាំងដាក់កម្លាំងការពារកិច្ចប្រជុំអាស៊ានការពារជាតិ

2022/11/15 10:37:59 pm        285

សៀមរាប៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស បានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះពិនិត្យទីតាំង​មួយចំនួន ដើម្បីដាក់កម្លាំងការពារ សន្ដិសុខ សុវត្ថិភាព កិច្ចប្រជុំការពារជាតិអាស៊ាន ដែលធ្វើឡើងនៅ ខេត្ដសៀមរាប នាចុងខែនេះ។

ក្នុងពេលចុះត្រួតពិនិត្យកិច្ចការរក្សាសន្តិសុខ អំឡុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន កាលពីល្ងាចថ្ងៃទី១៤ ខែ វិច្ឆិកា នេះ ​នាយឧត្ដមសេនីយ៍ សៅ សុខា បានណែនាំដល់អ្នកគ្រប់គ្រង​សណ្ឋាគារ ចំនួន៥គោលដៅ ដែលជាកន្លែងស្នាក់​ និងរៀបចំកិច្ចប្រជុំ ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ។

ឯកឧត្តម ក៏បានណែនាំ និងផ្តល់អនុសាសន៍ ដល់មន្ត្រីក្រោមឱវាទ ជាពិសេស មេបញ្ជាការ មេ បញ្ជាការរង ​នៃកងរាជអាវុធហត្ថខេត្តសៀមរាប ត្រូវសហការដឹកនាំរៀបចំ ពិនិត្យដោយហ្មត់ចត់​ទៅលើសម្ភារ និងមធ្យោបាយនាំក្បួនគណៈប្រតិភូ ​កំណត់គោលដៅឈរជើងប្រចាំបញ្ជា និង​ចាត់តាំង​កម្លាំង​ផ្លាស់ប្តូរ​យាមកាមតាមគោលដៅឱ្យបានច្បាស់លាស់ ​សហការជាមួយកម្លាំង​សមត្ថកិច្ច​នគរបាលខេត្ត ​និង​កម្លាំង​សមត្ថកិច្ចពាក់ព័ន្ធ​ ដើម្បីពង្រឹងយន្តការងាររក្សាសន្តិសុខ​សុវត្ថិភាព​សម្រាប់កិច្ចប្រជុំដ៏មានអត្ថន័យ និងសារសំខាន់នេះ ​ឱ្យមានប្រសិទ្ឋភាពខ្ពស់ ដោយឈរ​លើ​ស្មារតីសហការ ឯកភាព សាមគ្គីភាព​ និងភាព ទទួលខុសត្រូវ ​សំដៅធ្វើយ៉ាងណារក្សា​សន្តិសុខ​សុវត្ថិភាពឱ្យមានប្រសិទ្ឋិភាពខ្ពស់។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងរៀបចំពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា នេះ ​នៅខេត្តសៀមរាប ដែល​នឹងមានវត្តមានថ្នាក់ដឹកនាំយោធាជាន់ខ្ពស់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន បណ្តា​ប្រទេស ដៃគូអភិវឌ្ឍន៍ ​និងប្រទេសមហាអំណាចក្នុងពិភពលោកផងដែរ ៕ អត្ថបទ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm