ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកការបោសសម្អាតមីនជាអាទិភាព

2022/11/15 10:50:34 pm        401

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជា​ការកងទ័ពជើងគោក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកការបោះសម្អាត​គ្រាប់មីន និងយុទ្ធភណ្ឌ ​មិនទាន់ផ្ទុះជាអាទិភាពដ៏សំខាន់ក្នុងចំណោមអាទិភាពសំខាន់នានាដដែល បើទោះបី​ជាគ្រាប់មីន ​ដែលសល់ពីសម័យសង្រ្គាមត្រូវបានកាត់បន្ថយច្រើនយ៉ាងណា​ក៏​ដោយ។

ថ្លែងនៅក្នុងពិធីបើកការរដ្ឋានបោសសម្អាតមីន ​និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ​ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»​ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ​នាយករដ្ឋមន្ត្រី នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជាជាអាទិភាព​ដ៏សំខាន់​មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា​ដើម្បីស្តារ​ កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ។ លើសពីនេះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពទាំងស្មារតី ថវិកា និងធនធានដ៏ទៃៗទៀត សំដៅធ្វើយ៉ាងណាជំរុញសកម្មភាពមីននេះឱ្យបានជោគជ័យ»។

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា ចំពោះគោលដៅចម្បងតទៅមុខទៀត គឺការពង្រីកឱកាស​ក្នុងការអភិវឌ្ឍភូមិ ឃុំ ស្រុក ខេត្ត និងប្រទេសរបស់យើងឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់​ជឿនលឿន​ថែមទៀត ព្រមទាំងបន្តជួយសង្គ្រោះប្រជាពលរដ្ឋឱ្យចាកចេញផុតពី​ការភ័យខ្លាច និង​គ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ​និងក៏ដូចជាការចាកផុតពីការភ័យខ្លាច និង​គ្រោះថ្នាក់ដោយសារកត្តាសឹកសង្គ្រាម ​ដែលអាចកើតមានទ្បើងសារជាថ្មីលើទឹកដីសុវណ្ណភូមិ​នៃយើងប្រសិនបើយើងធ្វេសប្រហែស។

ដូច្នេះសូមបន្តនូវចលនាមហាសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ​ក្រោមការដឹកនាំរបស់ សម្តេចតេជោ ដើម្បី​ធានា​បាននូវនិរន្តរភាពនៃសុខសន្តិភាព ស្ថិរភាព​ និងការអភិវឌ្ឍ ដូចដែលយើងកំពុង​មាន​សព្វថៃ្ង ឱ្យបានគង់វង្សទុកឱ្យកូនចៅជំនាន់ក្រោយៗតរៀងទៅ។

យ៉ាងណាក៏ដោយ ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បានលើកឡើងផងដែរថា ប្រវត្តិសាស្ត្រ​នៃ​សង្រ្គាមជាង ៥០០ ឆ្នាំ បានកន្លងផុតទៅ និងត្រូវបានជំនួសដោយការអបអរសាទរចំពោះ​មោទនភាព​របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ដែលទើបបានធ្វើ​ជាម្ចាស់​ផ្ទះរៀបចំ​ដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០​ និងទី៤១ និង​កិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ ​ដោយ​បានទទួលស្វាគមន៍នូវការអញ្ជើញមកដល់របស់មេដឹកនាំសំខាន់ៗ នៃបណ្តាប្រទេស​ជាដៃគូក្នុងតំបន់ និងបណ្តាប្រទេសមហាអំណាចលើសាកលលោក ហើយកិច្ចប្រជុំកំពូលទាំង​អស់​ក៏បានដំណើរការទៅប្រកបដោយសន្តិសុខ​ សុខសុវត្ថិភាពខ្ពស់ និងសម្រេចបាននូវសមិទ្ធផល​សំខាន់ៗ​ជាច្រើនផងដែរ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានសម្តែងនូវការដឹងគុណ និង​កតញ្ញុតា​ដ៏ខ្ពង់ខ្ពស់​បំផុតជូនចំពោះសម្តេចតេជោ ដែលតែងបានផ្តល់ភាពកក់ក្តៅ ​និងស្នាមញញឹមដល់ប្រជាពលរដ្ឋ​កម្ពុជា ​តាមរយៈការលុបបំបាត់នូវហានិភ័យដោយសារគ្រាប់មីន ​និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំង​អរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និង​សង្គ្រោះជនពិការដោយសារមីន, មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់), មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន ​និងកាកសំណល់សង្គ្រាម (NPMEC) ព្រមទាំង​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការ​ផ្តល់​កិច្ចសហការជួយសម្របសម្រួលកិច្ចការផ្សេងៗ​ រួមទាំងការគាំទ្រទាំងផ្នែកសារតី ​និងសម្ភារ ដែលពិតជាបានបង្កលក្ខណៈដល់ការបំពេញភារកិច្ចរបស់កងទ័ពជើងគោក នៅក្នុងវិស័យ​បោសម្អាត​មីនមនុស្សធម៌ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេច​បាន​ចក្ខុវិស័យកម្ពុជាសូន្យមីន ឆ្នាំ២០២៥៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm