កាកបាទក្រហមកម្ពុជា ស្នើរឱ្យអឌ្ឍចន្ទក្រហមគុយវ៉ែតជួយកសាងភាពធនក្នុងសហគមន៍

2022/11/16 12:34:18 am        200

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែ វិច្ឆកា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងសំណេះសំណាលការងារមនុស្សធម៌ ជាមួយប្រតិភូអឌ្ឍចន្ទក្រហមគុយវ៉ែត នៅអគារទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជា។

មានប្រសាសន៍នាឱកាសនោះ លោក Abdul Rahman Saleh Al-Saleh ប្រធានប្រតិភូអឌ្ឍចន្ទក្រហមគុយវែត បានមានប្រសាសន៍ នេះជាលើកទី១ហើយ ដែលមកដល់ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា គឺក្នុងគោលបំណងធ្វើការទំនាក់ទំនងការងារជាមួយគ្នា។

លោក Abdul ឱ្យដឹងថាកន្លងមកលោកតែងសង្កេតឃើញ កាកបាទក្រហមកម្ពុជា ចុះជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ គ្រោះទឹកជំនន់ជាដើមនៅក្នុងប្រទេសកម្ពុជា ហើយអឌ្ឍចន្ទក្រហមគុយវ៉ែត ក៏មានបំណងជួយដល់ កាកបាទក្រហមកម្ពុជា តែដោយសារមិនបានដឹងពីនិន្ទាការ របស់កាកបាទក្រហមកម្ពុជា មានតម្រូវការអ្វីខ្លះ ម្យ៉ាងលោកក៏កត់សំគាល់ឃើញថា កាកបាទក្រហមកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយខ្លួនឯង ទើបខាងអឌ្ឍចន្ទក្រហមគុយវ៉ែត មានការពន្យារពេលរហូតដល់ពេលនេះ។

ប្រធាននាយកដ្ឋានផ្នែកបញ្ជាទិញ នៃអឌ្ឍចន្ទក្រហមគុយវ៉ែត បានឱ្យដឹងទៀតថា កន្លងមកក្រុមការងារ បានធ្វើការមនុស្សធម៌ជាច្រើននៅក្នុងពិភពលោក រហូតដល់ជាង ៩០ប្រទេស ដែលក្នុងនោះជួយដល់កុមារកំព្រា និងជួយទៅដល់មន្ទីរពេទ្យជាច្រើននៅក្នុងពិភពលោក។ លោកសង្ឃឹមថាចាប់ពីពេលនេះទៅ គឺអឌ្ឍចន្ទក្រហមគុយវ៉ែត និង កាកបាទក្រហមកម្ពុជា នឹងមានការទំនាក់ទំនងការងារល្អជាមួយគ្នា ជាបន្តបន្ទាប់ទៅមុខទៀត ក្នុងនៃការងារមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា។

លោក Abdul ឱ្យដឹងទៀតថា នៅល្ងាចថ្ងៃដដែលនេះដែរ ប្រតិភូគុយវ៉ែត នឹងបន្តទៅជួបទំនាក់ទំនងការងារ​ជាមួយ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំការងារមនុស្សធម៌ជាមួយនឹងក្រសួង ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ឋាបុប្ផានៅក្នុងខេត្តសៀមរាប និងទៅស្វែងយល់អំពីការជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈក្រសួងសដ្ឋកិច្ច និងហិរញ្ញាវត្ថុ។ ព្រោះកន្លងមកអឌ្ឍចន្ទក្រហមគុយវ៉ែត មានបំណងផ្ញើថវិកាតាមរយៈ កាកបាទក្រហមកម្ពុជា ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា តែ កាកបាទក្រហមកម្ពុជា ក៏បានណែនាំឱ្យធ្វើការទំនាក់ទំនង ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុន។

ក្នុងឱកាសនោះដែរលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូអឌ្ឍចន្ទក្រហមគុយវ៉េត ដែលបានយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការជាមួយ កាកបាទក្រហមកម្ពុជា ដើម្បីធ្វើការងារមនុស្សធម៌ជាមួយគ្នា។ លោកជំទាវបានឱ្យដឹងថាកន្លងមក កាកបាទក្រហមកម្ពុជា បានធ្វើការជាមួយ អឌ្ឍចន្ទក្រហមគុយវ៉ែត តាមរយៈអ៊ីមែល មិនបានជួបផ្ទាល់នោះទេ។

លោកជំទាវសង្ឃឹមថាចាប់ពីពេលនេះទៅ កាកបាទក្រហមកម្ពុជា និងធ្វើការងារជាមួយ អឌ្ឍចន្ទក្រហមគុយវ៉ែត ដោយរលូនជាមួយគ្នា ហើយអ្វីដែលកាកបាទក្រហមកម្ពុជា ស្នើរសុំជំនួយពី អឌ្ឍចន្ទក្រហមគុយវ៉ែតនោះ គឺការកសាងភាពធនក្នុងសហគម ការងារបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលកាកបាទក្រហមកម្ពុជា ចង់បានពីអឌ្ឍចន្ទក្រហមគុយវ៉ែត៕ អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm