សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការវិលត្រលប់របស់សម្តេចពីឥណ្ឌូនេស៊ី និងស្ថានភាពសុខភាពសម្តេច ក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩

2022/11/16 02:45:19 am        544

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពាក់ព័ន្ធការវិលត្រលប់របស់សម្តេចពីឥណ្ឌូនេស៊ី មកដល់គេហដ្ឋានសម្តេច នាក្រុងតាខ្មៅ ខេត្តកណ្តាលវិញហើយ និងស្ថានភាពសុខភាពសម្តេច ក្រោយពេលរកឃើញវិជ្ជមានកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការរកឃើញវិជ្ជមានកូវីដ-១៩លើសម្តេច គឺ​ជារឿងតូចតាចប៉ុណ្ណោះ អ្វីដែលជាកង្វល់ធំរបស់សម្តេច គឺតើមេដឹកនាំដែលបានជួបប្រាស្រ័យជាមួយសម្តេច ពេលប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ហើយបានវិលត្រលប់ទៅវិញ តើមានកើតកូវីដ-១៩ ដែរឬអត់? ដែលនោះទើបជាកង្វល់ធំ។

សម្តេចតេជោ ហ៊ុន សែន បន្តថា រហូតមកទល់ពេលនេះ គ្មានមេដឹកនាំប្រទេសណា រួមទាំងអគ្គលេខាធិការUN ដែលបានចេញពីកម្ពុជា មិនមានការរកឃើញករណីឆ្លងកូវីដ-១៩ចេញពីកម្ពុជានោះឡើយ។

សម្តេចប្រកាសថា ការរកឃើញវិជ្ជមានកូវីដ-១៩លើរូបសម្តេច ប្រហែលជាកើតចេញក្រោយពេលដែលសម្តេចមានការហត់នឿយខ្លាំងបំផុត ក្នុងរយៈពេលមួយអាទិត្យចុងក្រោយនេះ ដែលសម្តេចបានធ្វើការមួយថ្ងៃ លើសពី១០ម៉ោង ឬ រង្វង់ ១៥ម៉ោង។

សម្តេចបញ្ជាក់ថា ស្ថានភាពសុខភាពសម្តេចនាពេលនេះ គឺធម្មតាមិនមានអ្វីដែលប្លែកឡើយ។ បាយក៏បាន សម្រាន្តក៏លក់ ហើយសម្តេចក៏បន្តព្យាបាលតាមវេជ្ជបញ្ជា និង​ធ្វើការនៅក្នុងផ្ទះជាប្រក្រតី លើកលែងមានការទទួលភ្ញៀវប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បាន​ផ្ញើសារអរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ព្រះតេជព្រះគុណគ្រប់អង្គ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានប្រោសព្រះរាជទានពរ និងជូនពរសម្តេចសព្វសារធុការ សូមឲ្យសម្តេចតេជោ ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ និងមានសុខភាពល្អបរិបូរណ៍។

សម្តេចតេជោ ហ៊ុន សែន ក៏ផ្ញើសារទៅក្រុមអ្នកវិភាគ និងក្រុមប្រឆាំងទាំងឡាយ សូមកុំមានការវាយតម្លៃអគតិលើរូបសម្តេច ពាក់ព័ន្ធនឹងអវត្តមានសម្តេចក្នុងកិច្ចប្រជុំ G-២០ នៅឥណ្ឌូនេស៊ី និងAPEC នៅប្រទេសថៃ ដោយប្រទេសម្ចាស់ផ្ទះទាំងនោះ ចង់ឃើញសម្តេចមានវត្តមាន ក្នុងកិច្ចប្រជុំលើទឹកដីប្រទេសគេ ក្នុងនាមជាប្រធានអាស៊ានខ្លាំងណាស់៕

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        10
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm