អតីត​អ្នក​ប្រដាល់ អ៊ុត សុ​វណ្ណា បង្ហាញ​មោទនភាព ក្រោយ​កូនប្រុស​ជោគជ័យ​លើ​វិស័យ​កីឡា​ប៉េតង់​

2022/11/16 05:07:15 pm        95

​ប៉េតង់៖ លោក អ៊ុត សុ​វណ្ណា អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូបកាលពី​ចន្លោះ​ឆ្នាំ​១៩៩៧-៩៨ បានបង្ហាញ​មោទនភាព​ជាខ្លាំង បន្ទាប់ពី​កូនប្រុស​របស់ខ្លួន ២​រូបដណ្ដើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ីលើក​ទី​៤ នៅ​ប្រទេស​ថៃកាលពី​ថ្មីៗ ពោលគឺ​ម្នាក់​ឈ្នះ​មេដាយមាស និង​ម្នាក់​ឈ្នះ​មេដាយ​សំរឹទ្ធ។​

​ការលើកឡើង​នេះ បន្ទាប់ពី​លោក និង​ភរិយាបាន​ទៅ​ទ​ទួ​ស​កូនប្រុស ដែល​ត្រឡប់​មាតុភូមិ​វិញកាលពីដើម​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ក្រុមកីឡា​ប៉េតង់​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿងរួមមាន​មេដាយមាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ២ ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នេះ ដោយ​ក្នុងនោះកូនប្រុស​របស់លោក អ៊ុត សុ​វណ្ណា ដណ្ដើមបាន​មេដាយ ២គ្រឿង គឺ​កីឡាករ​យុវជន អ៊ុត ដួងខែ ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វា​យក​ពិន្ទុ​យុវជន និង​កីឡាករ អ៊ុត សុខ​ជា ឈ្នះ​មេដាយ​សំរឹទ្ធលើ​វិញ្ញាសា​យុវជន ៣​នាក់ទល់ ៣​នាក់។​ ​លោក អ៊ុត សុ​វណ្ណា បាន​គូសបញ្ជាក់ថា ទោះបី​គ្រួសារ​ខ្លួន​មាន​ជីវភាព​ខ្វះខាត​យ៉ាងណា ក៏​លោក​រីករាយ​នឹង​ជំរុញ​កូនៗ​ឲ្យ​លេង​កីឡា ព្រោះ​ឃើញ​ពួកគេ​មាន​ទេពកោសល្យ​ផ្នែក​កីឡា​ប៉េតង់ ហើយ​ទីបំផុត​ក្ដី​ស្រ​ម៉ៃ​របស់លោក​ក៏​ក្លាយជា​ការពិត បន្ទាប់ពី​កូនប្រុស​ទាំងពីរដណ្ដើមបាន​មេដាយ​ជូន​ជាតិ ក៏ដូចជា​សហព័ន្ធ ដូច​អ្វីដែល​លោក​ប៉ង ហើយ​លោក​សង្ឃឹមថា ពួកគេ​នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួតប្រជែង និង​ដណ្ដើម​មេដាយ​ជូន​ជាតិ ពិសេស​ការប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​នាពេលខាងមុខ។​

​ទន្ទឹម​ជាមួយគ្នា​ដែរ កីឡាករ អ៊ុត ដួងខែ ក៏បាន​សម្ដែង​នូវ​សេចក្ដី​រីករាយដែល​ខ្លួន​អាចធ្វើ​បាន សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​លើ​ឆាក​អន្ដរជាតិ។ ដួងខែ ទទួលស្គាល់ថា កំលុងពេល​ហ្វឹកហាត់​ខ្លួន​ធ្វើ​ពុំ​សូវ​បានល្អ​នោះទេ តែដោយសារ​ការតាំង​ចិត្ត ពិសេស​ដោយមាន​ការជំរុញ​ពី​អាណាព្យាបាល ថ្នាក់ដឹកនាំ​សហព័ន្ធ ក៏ដូចជា​គ្រូបង្វឹក ទើប​ធ្វើ​ឲ្យ​គេ​ឈានទៅ​ដណ្ដើមបាន​មេដាយ​លើសពី​ការរំពឹង។ យុវជន​វ័យ ១៧​ឆ្នាំ​រូបនេះប្ដេជ្ញា​នឹង​បន្ដ​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​ប្រជែង​មេដាយ​នៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​គួរ​ដឹងថា បន្ទាប់ពី​ចំណាយពេល​ប្រមាណ ៤​ឆ្នាំ​ជាមួយ​កីឡា​ប៉េតង់ នេះ​ជា​លើកដំបូង​ហើយដែល​យុវជន អ៊ុត ដួងខែ ត្រូវបាន​សហព័ន្ធ​ផ្ដល់ឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្ដរជាតិ ក្នុងការ​ប្រកួត​ជើងឯក​អាស៊ីលើក​ទី​៤ នៅ​ប្រទេស​ថៃ ដែល​ប្រព្រឹត្តទៅកាលពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកាកន្លងទៅ។ ការ​ដណ្ដើមបាន​មេដាយមាស ១​គ្រឿង​របស់​យុវជន​មាន​ដើមកំណើត​ពី​ខេត្តកណ្ដាល​រូបនេះ បានធ្វើ​ឲ្យ​កម្ពុជាក្លាយជា​ប្រទេស​ដណ្ដើមបាន​មេដាយមាស​ច្រើនជាងគេ ពោលគឺ​ឈ្នះ​មេដាយមាស ៣ ក្នុងចំណោម ៦​វិញ្ញាសា ខណៈ​ម្ចាស់ផ្ទះ​ថៃដណ្ដើមបាន​មេដាយមាស ២ និង​វៀតណាមឈ្នះ​មេដាយមាស ១ ក្នុងចំណោម​អត្ត​ព​លិ​ក ១៥ប្រទេស​ដែល​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        65
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm