ការបាញ់​ស្រោច​មី​ស៊ី​ល​របស់​រុស្ស៊ី​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនីទូទាំងប្រទេស​អ៊ុយ​ក្រែ​ន​

2022/11/16 05:14:27 pm        462

​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​បាញ់​ស្រោច​មី​ស៊ី​ល​ដ៏​ច្រើន​បំផុត​ លើ​ទីតាំង​ថាមពល​នានា​របស់​អ៊ុយ​ក្រែ​ន ​ប៉ុន្តែ​បាន​វាយប្រហារ​ដាក់​គោលដៅ​ចេញពី​ភាគ​ខាងកើត​ទៅខាង​លិច ​និង​បណ្ដាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន​។

​លោក​ប្រធានាធិបតី Volodymr Zelenskyy បាន​និយាយថា រុស្ស៊ីបាន​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់​ ៨៥គ្រាប់កាល​ពី​ថ្ងៃ​អង្គារ ភាគច្រើន​នៃ​មី​ស៊ី​ល​ទាំងនោះបាន​ត្រូវចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល និង​បាន​បិទ​រោងចក្រ​ថាមពល​នៅក្នុង​ទីក្រុង​ជាច្រើន​។ លោក​ប្រធានាធិបតី​រូបនេះបាន​និយាយថា យើង​កំពុងធ្វើការដើម្បី​ស្ដារឡើងវិញ​នូវ​អ្វីៗ​គ្រប់បែប​យ៉ាង​។ យើង​នឹង​ស្រោចស្រង់​គ្រប់យ៉ាង។ ​រដ្ឋមន្ត្រី​ថាមពល​របស់លោក​បាន​និយាយថា នេះ​គឺជា​ការទម្លាក់​គ្រាប់បែក​ដ៏​ច្រើន​បំផុតមកលើ​ទីតាំង​ថាមពលនានា​ ក្នុងការ​វាយលុក​របស់​រុស្ស៊ី​ដែលមាន​រយៈពេល​ជិត​ ៩​ខែ​មកនេះ​។ ​ការវាយប្រហារ​ដ៏​សន្ធាប់​នេះបាន​កើតមានឡើង ខណៈ​ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហ៍កម្ម​ឈានមុខ​ទាំង​២០ ឬ G20 បាន​ជួបគ្នា​នៅ​កោះ​បាលីសម្រាប់​ជំនួប​កំពូល​មួយ​ ដែលត្រូវបាន​គ្របដណ្ដប់​ដោយ​សង្គ្រាម​របស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ​នេះក៏បាន​កើតឡើង​ផងដែរ ក្រោយ​ភាព​រីករាយ​សម្រាប់​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​ខាង​យោធា​ដ៏​ធំ​បំផុតក្នុងការ​វាយលុក​រប​ស់​រុស្ស៊ី​ជិត ​៩​ខែ​មកនេះគឺ​ការ​ដណ្ដើមបាន​ទីក្រុង Kherson ​ភាគខាងត្បូង​មកវិញកាលពី​សប្ដាហ៍​មុន​។ ខណៈ​ការបរាជ័យ​នៅ​សមរភូមិ​របស់ខ្លួន​កើន​ឡើងជា​បន្តបន្ទាប់ រុស្ស៊ី​បាន​ងាក​ទៅ​បង្កើន​ការដាក់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​នក្នុងពេល​ប៉ុន្មាន​ខែ​មកនេះ ដោយ​ធ្វើ​ឲ្យ​កាត់ផ្ដាច់​ចរន្តអគ្គិសនី​នៅតាម​តំបន់​ជាច្រើន​។ ​រុស្ស៊ីបាន​បាញ់ស្រោច​មី​ស៊ី​ល​ពាសពេញ​អ៊ុយ​ក្រែ​ន ខណៈ​មានការ​បង្ហាញ​ពី​សញ្ញា​ជាច្រើន​នៃ​ការដកថយ​បន្ថែមទៀត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        18
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        63
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm