មហាសន្និបាតអាយប៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងផ្តោតលើពហុភាគីនិយមក្នុងតំបន់

2022/11/16 07:24:59 pm        522

ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងផ្តោតលើពហុភាគីនិយមក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចតាមបែបឌីជីថល។

ថ្លែងប្រាប់BTV News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ​និងជាអ្នកពាក្យនាំរដ្ឋសភា​ បានឲ្យដឹងថា នាពេល​ដ៏ខ្លីខាងមុខ រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរសភាអាស៊ាន ​(អោយបា (APA)លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារដ៏ស៊ីដង់សុខាភ្នំពេញ ​ ក្រោមមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព​ បរិយាបន្ត និងភាពធន់របស់អាស៊ាន។ ឯកឧត្តម បន្តថា ជាមួយមូលបទខាងលើ កម្ពុជាវានដាក់ចេញគំនិត​ផ្តួចផ្តើម​ផ្តោតទៅកិច្ចការ​សំខាន់ៗ​រួមមាន ការលើកតម្កើងស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ, ​ការលើកតម្កើងសភាវ័យក្មេង និង​លើកតម្កើងពហុភាគីនិយមក្នុងតំបន់ជាដើម។

ឯកឧត្តម បញ្ជាក់ថា ក្រៅពីមូលបទ ​បោះជំហានជាមួយគ្នា ​ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់​របស់អាស៊ាន ​នឹងមានមូលបទរបស់អ្នកសង្កេតការណ៍ចូលរួមស្តីពីការវិនិយោគលើសន្តិភាព និង​ការអភិវឌ្ឍបបរកបដោយចីរភាព ​និងការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

អន្តរសភាអាស៊ានអាយប៉ា ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិក​អាស៊ាន ដែលតំណាង​ឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ​ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្ដុំនូវមតិ ​យោបល់ ទស្សន​របស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ ​និងកិច្ចសហប្រតិបត្តិការជើង ស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់​ដល់តំបន់អាស៊ីអាគ្នេយ៍ និង​ដើម្បីជំរុញឱ្យមានសន្តិសុខ​ ស្ថិរភាព និងវិបុលភាព។

យ៉ាងណាមិញ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​សម្តេចពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋ លើកទី៤៣ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង​ និងពង្រីកវិស័យការទូតសភាទាំងក្នុងក្របខ័ណ្ឌ​ទ្វេភាគី​ និងពហុភាគីនៅក្នុងតំបន់ និងសកលលោក​ តាមរយៈនៃការចូលរួមពីអន្តរជាតិជាច្រើន មាន​ជាអាទិ៍ អន្តរសភាអាស៊ា MAIPA, សភាតំបន់អាស៊ី(APA)19, ​សភាអាស៊ីប៉ាស៊ីហ្វិ(APPF), កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អឺរ៉ុប (ASEF), ​សភានិយាយភាសាបារាំងជាដើម៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm