មន្រ្តីសង្កាត់តាខ្មៅមួយរូបត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងរឿងលុយឧបត្ថម្ភគ្រួសារក្រីក្រជាង ៧០លានរៀល

2022/11/16 07:32:51 pm        655

កណ្ដាល៖ ស្មៀននៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅមួយរូប ត្រូវបានសមត្ថកិច្ច និងមន្រ្តីជំនាញក្រសួងសង្គមកិច្ច ចុះឃាត់ខ្លួន ក្រោយរកឃើញថា បានកិបកេងថវិកាជាង ៧០លានរៀល សម្រាប់បើកជូនគ្រួសារក្រីក្រ។

ករណីសមត្ថកិច្ច ចុះឃាត់ខ្លួនមន្រ្តីជាស្មៀន នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ រូបនេះ គឺធ្វើឡើង​នៅថ្ងៃល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានការចូលរួមផ្ទាល់ពី ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។

ក្រោយការឃាត់ខ្លួន បច្ចុប្បន្នគឺ ជនរូបនេះ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី។ រហូតមកដល់ពេលនេះ សមត្ថកិច្ច​កំពុងតែកោះហៅជនរងគ្រោះមកសួរនាំអំពីករណីនេះ ដោយធ្វើការហ្មត់ចត់លើរឿង​នេះជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនមន្រ្តីសង្កាត់រូបនេះ គឺពុំទាន់មានការបញ្ជាក់ថែមពីឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នោះទេ។

ទោះពុំទាន់មានការបញ្ជាក់លើករណីថ្មីនេះយ៉ាងណាក្ដី កន្លងទៅ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម តែងលើកឡើង​ជាការព្រមាន​ដល់​ប្រតិបត្តិករកម្មវិធី ​ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រទាំងអស់​ រាប់បញ្ចូលទាំងមន្រ្តីអនុវត្តកម្មវិធី និងភ្នាក់ងារបញ្ជរវីង ត្រូវអនុវត្តកម្មវិធី​ និងបើកសាច់ប្រាក់ជូនគ្រួសារ​ទទួល​ផលអោយបានត្រឹមត្រូវ គ្មានការទារសេវា រឺការកិបកេងណាមួយនោះទេ។ ករណីបំពានណាមួយ គឺត្រូវទទួលទោសផ្លូវច្បាប់ ដោយគ្មានការលើកលែង។

ជុំវិញរឿងនេះផ្ទាល់ លោក ជៀម ខូយ ចៅសង្កាត់ តាខ្មៅ បញ្ជាក់ថាវាជាការពិតដូចបណ្ដាសារ​ព័ត៌មាន​ផ្សព្វផ្សាយ។ លោក បន្តថា ​រឿងនេះទើបបែកធ្លាយ ដែលលោកពុំធ្លាប់​បានដឹងកន្លងមក​នោះទេ។​ លោក បន្តថា ករណីនេះ​ គឺប្រជាពលរដ្ឋបានប្ដឹងទៅខាងលើ ​ហើយលោកពុំបានដឹងពី​ចំនួន​គ្រួសាររងគ្រោះក្នុងករណីនេះមានចំនួនប៉ុន្មាននោះទេ។ ​លោក​បានបញ្ជាក់ខ្លីលើករណីនេះថា អ្នកណាធ្វើ អ្នកនោះទទួល។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់អោយអនុវត្តតាំង​ពីខែ មិថុនា ឆ្នាំ ២០២០ មកម៉្លេះ។ ​ចាប់ពីការអនុវត្តការបើកសាច់ប្រាក់ ​ជួយដល់គ្រួសារក្រីក្រ រហូត​មកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ គឺរាជរដ្ឋាភិបាលកម្ពុជា ​អនុវត្តបានចំនួន ​១០ជុំរួចមកហើយ ដោយគិតជាទំហំទឹកប្រាក់ ​គឺរាជរដ្ឋាភិបាលបានចំណាយអស់​រហូតដល់ជាង ៨៣៧លាន​ដុល្លារអាមេរិក។ ​នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសប្បទា​ ជាក្រសួងសាម៉ីទទួលខុសត្រូវចំពោះការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ៕ អត្ថបទ៖ គឹមហុក



អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm