មន្រ្តីជំនាញរម្លឹកពលរដ្ឋរួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈជំងឺកូវីដ-១៩ បន្តបំប្លែងថ្មី

2022/11/16 09:33:16 pm        461

ភ្នំពេញ៖ ខណៈជំងឺកូវីដ-១៩ បន្តបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានរម្លឹកដល់ប្រជាពលរដ្ឋរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ តាមកាលកំណត់របស់​គ្រូពេទ្យ។

ជាថ្មីម្តងទៀត លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ​បានថ្លែងថា បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩​ នៅប្រទេសកម្ពុជា មាន​ភាពធូ​ស្រាលក្តី តែប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសនោះទេ ​ព្រោះថា ជំងឺកូវីដ-១៩ នៅបន្តបំប្លែង​ខ្លួនថ្មីៗជាប់ជានិច្ច។ ដូច្នេះ សូមបងប្អូនទាំងអស់ ​បន្តប្រុងប្រយ័ត្ន ដោយអនុវត្តវិធាន​ការ៣កុំ ៣ការពារ ​និងទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ​ដើម្បីរក្សាបាននូវភាពស៊ាំបុគ្គល ​និងភាពស៊ាំសហគមន៍ ធានាបាននូវនិរន៍ភាព​នៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីបានយូរអង្វែង។

ប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ​បានលើកឡើងដែរថា បន្ទាប់​ពី​ចាក់វ៉ាក់សាំង​ដូសជំរុញរួចសុខភាពធម្មតា ​ហើយការស្ម័គ្រចិត្តមកចាក់វាក់សាំងនេះទៀតសោត គឺដើម្បីការពារខ្លួនពីជំងកូវីដ-១៩​ និងមិនចង់ឲ្យប្រទេសកម្ពុជាបិទខ្ទប់ដូចឆ្នាំ២០២១ ព្រោះជំងឺ​កូវីដនោះទេ។

ជាមួយគ្នានេះ លោកស្រី ហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ​ មានប្រសាសន៍ដែរថា បច្ចុប្បន្ននៅមណ្ឌលសុខភាព ​មានវ៉ាក់សាំងកូវីដ-១៩ ពីប្រភេទរួមមាន៖ ​Pfixzer និង Sinova សម្រាប់ចាក់​ជូនប្រជាពលរដ្ឋ ​មានទាំងដូសមូលដ្ឋាន ​និងជំរុញ ហើយប្រជាពលរដ្ឋបន្ត​មក​ទទួល​ការចាក់វ៉ាក់សាំងកូវីដជាហូរហែ។

បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩​ ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្ត​ដ៏​សំខាន់មួយ ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច និងការរស់នៅជាធម្មតា ​តាមបែបគន្លងថ្មី ជាមួយ​ជំងឺកូវីដ-១៩​។

សម្រាប់ប្រជាពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដពីដូសមូលដ្ឋានរហូតដល់ ​ដូសជំរុញ គឺអាច​ទៅទទួលការចាក់វ៉ាក់សាំងនៅគ្រប់ទីសុខាភិបាលសាធារណៈ ឫទីតាំងចល័តរៀបចំដោយ​ក្រសួង​សុខាភិបាល សហការ​ជាមួយដៃគូរពាក់ព័ន្ធ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        9
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm