អំពើចោរកម្មកំពុងតែកើតឡើងយ៉ាងកក្រើកនៅក្នុងខេត្តតាកែវ ពលរដ្ឋមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង

2022/11/16 10:02:04 pm        592

តាកែវ៖ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ មានក្រុមចោរលួច ចោរឆក់ ចោគាស់ផ្ទះ បានធ្វើសកម្មភាពយ៉ាងកក្រើកក្នុងទឹកដីខេត្តតាកែវ ជាពិសេសនៅក្នុងក្រុងដូនកែវ ដែលនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ដោយមានក្ដីបារម្មណ៍​ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវមួយចំនួន ​បាននាំគ្នាសសេរបង្ហោះលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ក្ដីព្រួយបារម្មណ៍ និង​បាន​សំណូមពរដល់អាជ្ញាធជាពិសេសសមត្ថកិច្ច​ជួយចាត់វិធានការណ៍​ឲ្យបាន​ខ្លាំងក្លាជាងមុន​ ចំពោះ​ក្រុមចោរលួច ចោឆក់ និងក្រុមចោរគាស់ផ្ទះ នៅ​ពេលយប់ ​ធ្វើឱ្យ​ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។

ពាក់ព័ន្ធទៅនិងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គមហ្វេសប៊ុកពីអំពើចោរកម្មកើតឡើងព្រាងព្រាតនៅ ក្នុងខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងខេត្ត​តាកែវ​ទទួលបន្ទុកសេនាធិការ បានឱ្យដឹងថា បញ្ហាទាំងអស់នេះ ស្នងការដ្ឋាន បានណែនាំ ទី១ សមត្ថកិច្ចជំនាញខេត្ត ក្រុងស្រុក ប៉ុស្តិ៍រដ្ឋបាលប្រជុំដាក់ផែនការ និងល្បាតពួនស្ទាក់​គោលដៅ​ងាយរងគ្រោះ ទាំងពេលថ្ងៃ និងពេលយប់ ,ទី២ ​ដំឡើង​បញ្ជីមុខសញ្ញា(ចាស់ ថ្មី) ជាពិសេស​មុខសញ្ញាទើបចេញពីពន្ធនាគារ ,ទី៣គ្រប់គ្រងមធ្យោបាយ ជនសង្ស័យជិះធ្វើសកម្មភាព និងទី៤ ស្រាវជ្រាវកំណត់មុខសញ្ញា។

ដោយឡែកឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ​បាន​ថ្លែងថា ​បញ្ហាចោរកម្មដែលកើតឡើងថ្មីៗកន្លងមក នៅក្នុងក្រុងដូនកែវនេះ ​ឯកឧត្តម បាន​ធ្វើការណែនាំ​ដល់កំលាំង​សមត្ថកិច្ច​ទាំងអស់​ ត្រូវធ្វើការពង្រឹងគោលនយោបាយ​ភូមិឃុំសុវត្ថិភាព​អោយ​បានល្អប្រសើរឡើងវិញ ​ដើម្បីធ្វើយ៉ាងណាឲ្យឃុំសង្កាត់ ក្រុងស្រុករហូតដល់ខេត្តមាន​សន្តិសុខ​ល្អប្រសើរ ​កុំអោយឲ្យមានអំពើលួច ឆក់ គាស់ផ្ទះ​ដូច​ករណី​កើតឡើង​នៅក្នុងក្រុងដូនកែវ កាលពីពេលថ្មីៗ កន្លងមកនេះ។

គួរបញ្ជាក់ថា អំពើចោរកម្ម លួច ឆក់ គាស់ផ្ទះ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានកើតឡើង​យ៉ាង​ព្រោងព្រាត​នៅក្នុងខេត្តតាកែវ ជាពិសេសនៅក្នុងក្រុងដូនកែវ។ ​សកម្មភាពទាំងអស់​នេះ​កំពុងតែធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ​ចំពោះការបង្រ្កាបរបស់​សមត្ថកិច្ច​វិញហាក់​ដូច​ជា​មិនមាន​លទ្ធផល​វិជ្ជមាននោះទេ ​បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្ដូរ​ស្នងការ​ថ្មីមកកាន់​តំណែង​មួយ​រយៈកន្លងមកនេះ៕អត្ថបទ៖ វិភាគ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm