កសិករក្នុងខេត្តបាត់ដំបង នៅតែប្រមូលផលស្រូវបានច្រើន បើទោះរងផលប៉ះពាល់ដោយទឹកជំនន់

2022/11/16 11:38:29 pm        890

បាត់ដំបង៖ ការប្រមូលផលស្រូវវស្សាលើកទី២ក្នុងខេត្តបាត់ដំបងនៅឆ្នាំនេះ ទទួលបាន​ទិន្នផលខ្ពស់គួរសម ប៉ុន្តែកំពុងប្រឈមបញ្ហាតម្លៃចុះថោកជាបន្តបន្ទាប់ ខណៈជី ថ្នាំកសិកម្ម មានតម្លៃខ្ពស់។

ឆ្លើយតបនឹងកង្វល់របស់ប្រជាកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងពីការចាត់បញ្ជូនមន្រ្តី និងក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះពិនិត្យ​ជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនប្រជាកសិករ។

កសិករក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ​បានថ្លែងឱ្យដឹងថា ការបង្កបង្កើន ផលស្រូវឆ្នាំនេះ ​មានលក្ខណៈងាយស្រួលជាងបណ្ដាឆ្នាំមុនៗ ដោយសារកត្តាអាកាសធាតុ​អំណោយ​ផលមានភ្លៀងធ្លាក់ច្រើន ​មានទឹកធ្វើស្រែគ្រប់គ្រាន់ ប៉ុន្តែព្រួយបារម្ភយ៉ាងខ្លាំង​ចំពោះបញ្ហា​តម្លៃស្រូវធ្លាក់ចុះជាបន្តបន្ទាប់។

ឆ្លើយតបការព្រួយបារម្ភរបស់ប្រជាកសិករ​ ក្រសួងកសិកម្ម កាលពីរាត្រីថ្ងៃទី១៥ ខែវិច្ឆិកា នេះ បាន ចេញសេចក្ដីប្រកាសព័ត៌មាន ​អំពាវនាវដល់ប្រជាកសិករ ដែលជួបបញ្ហាជាក់ស្ដែងទាក់ទង​ទៅ​ផ្ទាល់ក្រុមការងាររបស់ក្រសួង តាមរយៈលេខទូរសព្ទ ០៩៥ ៩៥ ១១១១ ​សម្រាប់ខេត្តបាត់ដំបង ដើម្បីឱ្យក្រុមការងារក្រសួង ​អាចទទួលបានព័ត៌មានពេញលេញ និងធ្វើការសម្របសម្រួល​ជាមួយ​រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់។

សូមបញ្ជាក់ថា តម្លៃស្រូវសើម ក្នុងស្រុកមោងឫស្សី ​បច្ចុប្បន្នប្រភេទស្រូវសែនក្រអូប ​ដែលពីមុន មានតម្លៃចន្លោះពី១២០០រៀលទៅ១៣០០រៀល ​បានធ្លាក់ចុះមកនៅត្រឹមចន្លោះ១០០០រៀល ទៅ ១១០០រៀល​ ចំណែកស្រូវប្រភេទស្រងែ ​ពីមុន ​តម្លៃចន្លោះពីជាង ១០០០រៀល បានធ្លាក់​ចុះមកនៅត្រឹម ជាង៨០០រៀល​ ទៅដល់ក្រោម ១០០០រៀល ក្នុងមួយគីឡូក្រាម ៕អត្ថបទ៖ នឿត សុភក្ត្រ 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        70
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        143
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm