អគ្គនាយកដ្ឋាន​ពន្ធដារ រំលឹក​ដល់​ម្ចាស់​យានយន្ត បង់ពន្ធ​ឲ្យ​បាន​រួសរាន់​នៅមុន​ថ្ងៃ​បិទ​បញ្ចប់​

2022/11/17 12:48:56 am        491


​ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ពន្ធដារ រំលឹក​ដល់​ម្ចាស់​យានយន្ត​ដែល​មិន​ទាន់បាន​បំពេញ​កាតព្វកិច្ច ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន ឲ្យ​បាន​រួសរាន់ ដែល​ការប្រមូល​ពន្ធ​ប្រភេទ​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ត្រឹម​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ។​

​អគ្គនាយកដ្ឋាន​ពន្ធដារ ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​រំលឹក​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​២០២២ ដោយ​ក្នុង​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​បង្ហាញ​ឲ្យ​ដឹងថា មកដល់ពេលនេះ មាន​ម្ចាស់​យានយន្ត​ភាគច្រើន​បានប្រកាស​បង់ពន្ធ​រួចរាល់ ខណៈដែល​ម្ចាស់​យានយន្ត​មួយចំនួនទៀត នៅ​មិនទាន់បាន​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ ។

​ក្នុងន័យនេះ​, អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ត្រូវ​រួសរាន់​អញ្ជើញ​ទៅ​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ឱ្យ​បាន​ទាន់​ពេលវេលា ត្រឹម​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២​។​

​ជុំវិញ​ការ​បង់ពន្ធ​នេះដែរ​, ម្ចាស់​យានយន្ត​ក៏​អាច​បង់ពន្ធ​តាមរយៈ​កម្មវិធី “GDT Taxpayer App” ដែល​អាច​ទាញយក​ចេញពី App Store ចំពោះ IOS ឬ Play Store ចំពោះ Android សម្រាប់​យានយន្ត​ដែល​ធ្លាប់​បាន​ប្រកាស​បង់ពន្ធ​លើ​ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​កន្លងមក​។ ដោយឡែក យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ដើម្បី​ទទួលបាន​នូវ​លតា​ប​ត្រ​បង់ពន្ធ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)​។

​ក្នុង​ករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ ម្ចាស់​យានយន្ត នឹង​ត្រូវ​ទទួលរង​នូវ​ទោស​ទណ្ឌ​តាមច្បាប់​ ស្តីពី​សារពើពន្ធ​ជា​ធរមាន​, ហើយ​បញ្ហា​នេះ​, អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​នគរ​បាលច​រាច​រណ៍ និង​កងរាជអាវុធហត្ថ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅ​តាម​ដង​ផ្លូវ​នានា បន្ទាប់ពី​បិទ​បញ្ចប់​ការ​ប្រមូល​ពន្ធ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        41
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        129
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm