ACU កំពុងបើកការស៊ើបអង្កេតករណីស្មៀនសង្កាត់តាខ្មៅកិបកេងថវិការដ្ឋ៧០លានរៀល

2022/11/17 01:52:26 am        228

ភ្នំពេញ ៖ នៅពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយ បាននឹងកំពុងបើកការស៊ើបអង្កេត ករណីសំណុំរឿងស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កិបកេងថវិការដ្ឋជាង ៧០លានរៀល សម្រាប់បើកជូនគ្រួសារក្រីក្រ ក្នុងបរិបទកូវីដ-១៩។

​ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់BTV នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ ថា មកដល់ពេលនេះ អង្គភាពពិតជាបានទទួលបណ្តឹងនោះហើយ ហើយអង្គភាពបាននិងកំពុងបើកការស៊ើបអង្កេតថែមទៀត ជុំវិញបណ្តឹងលើស្មៀនសង្កាត់តាខ្មៅនោះ ហើយក្នុងករណីអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា មានពិរុទ្ធគ្រប់គ្រាន់ស៊ីសង្វាក់គ្នា និងមានបន្ទុកគ្រប់គ្រាន់រួចហើយ អង្គភាពនឹងប្រកាសឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅនោះនៅពេលបន្តិចទៀតនេះ ។

យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏បានថ្លែងអំណរគុណ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា អភិបាលខេត្តកណ្តាល ស្នងការនគរបាលខេត្តកណ្តាល និងសាលាក្រុងតាខ្មៅ ដែលបានរួមគ្នាឃើញភាពមិនប្រក្រតី រាយការណ៍ និងបញ្ជូនសំណុំរឿងទាំងនោះមកអង្គភាពប្រឆាំងអំពើពុករលួយ។

សូមបញ្ជាក់ថា មន្រ្តីស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួននៅថ្ងៃល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ជុំវិញការកិបកេងថវិការដ្ឋប្រមាណ៧០លានរៀល សម្រាប់បើកជូនពលរដ្ឋក្រីក្រ ក្នុងបរិបទកូវីដ១៩។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់អោយអនុវត្តតាំងពីខែ មិថុនា ឆ្នាំ ២០២០ មកម៉្លេះ។ ចាប់ពីការអនុវត្តការបើកសាច់ប្រាក់ ជួយដល់គ្រួសារក្រីក្រ រហូតមកដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ គឺរាជរដ្ឋាភិបាលកម្ពុជា អនុវត្តបានចំនួន ១០ជុំរួចមកហើយ ដោយគិតជាទំហំទឹកប្រាក់ គឺរាជរដ្ឋាភិបាលបានចំណាយអស់រហូតដល់ជាង ៨៣៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា ជាក្រសួងសាម៉ីទទួលខុសត្រូវចំពោះការបើកសាច់ប្រាក់ជូនគ្រួសារក្រីក្រ៕ អត្ថបទ ៖ សុខជា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm