កា​រ៉ា​តេ​កម្ពុជា​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ឥណ្ឌូនេស៊ី ដោយ​រំពឹង​កើន​សមត្ថភាព​ទ្វេដង​ត្រៀម​ស៊ី​ហ្គេម

2022/11/17 05:48:19 pm        82

​កា​រ៉ា​តេ​៖ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជាបា​នប​ញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក ១៧​រូបចូលរួម​ប្រកួត​ជើងឯក​កា​រ៉ា​តេ​ពិភពលោក​ WKF Championship Series A 2022 នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា​ចុង​សប្ដាហ៍​នេះ។​

​លោក ហេង ផេង ប្រធាន​គ្រូ​ជម្រើសជាតិ​កីឡា​កា​រ៉ា​តេ​កម្ពុជា ថ្លែងប្រាប់​អ្នកសារព័ត៌មានមុន​ចាក​ចេញពី​មាតុភូមិ កាល​ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​ថា នេះ​គឺជា​ការចេញដំណើរ​លើក​ទី​១ របស់​ក្រុមកីឡា​ការ៉េ​តេ​កម្ពុជា បន្ទាប់ពី​ក្រុមទី​១ បាន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​មុនកាលពី ២​សប្ដាហ៍​កន្លងទៅ។​ ​លោក​ថា ការប្រកួត​នេះ​មាន​ប្រទេស​ចូលរួម​មិនតិចជាង ៦៥​ប្រទេស​នោះទេ ដូច្នេះ​គឺជា​ឱកាសល្អសម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជាធ្វើការ​ប្រកួតប្រជែង វាស់​ស្ទង់ និង​ដកស្រង់​បច្ចេកទេស ក្នុងន័យ​ស្វែងរក​ជ័យជម្នះ​ផង និង​បង្កើត​សមត្ថភាព​ផង។ លោក​សង្ឃឹមថា បន្ទាប់ពី​ការប្រកួត​នេះ ក្រុមកីឡា​កា​រ៉ា​តេ​កម្ពុជានឹង​កើន​សមត្ថភាព​ទ្វេដង ដើម្បី​ជា​ទុនត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ចំណែក​កីឡាករ ថេ​ង គឹម​ឈា និង​កីឡាករ ហូ ហេង ដែល​បាន​បំពេញបេសកកម្ម​នេះបាន​សម្ដែង​ការសប្បាយ​ចិត្ត និង​ត្រៀមខ្លួន​ជាស្រេចដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ បន្ទាប់ពី​ពួកគេ​បាន​បោះជំរំ​ហ្វឹកហាត់ ៣​ខែ​កន្លងទៅនៅ​ប្រទេស​ជប៉ុន។ ពួកគេ​សង្ឃឹមថា ការប្រកួតប្រជែង​ច្រើន​ក្នុងការ​ប្រកួត​ជើងឯក​ពិភពលោក​នេះ នឹង​ផ្ដល់នូវ​ផលចំណេញ​ច្រើនក្នុងការ​ដុស​ខាត​សមត្ថភាព​បន្ថែម​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំក្រោយ។​ ​គួរ​ដឹងថា ក្នុងចំណោម​អត្ត​ព​លិ​ក​កម្ពុជាដែល​បាន​បញ្ចូនទៅ​ប្រកួត​ WKF Championship Series A 2022 នៅ​ហ្សា​កាតា​នេះគឺ​បែង​ចែកជា ២​ផ្នែក​ធំៗគឺ​សម្ដែង និង​ប្រយុទ្ធ​។ សម្រាប់​ផ្នែក​សម្ដែង​មាន ៤​វិញ្ញាសា​គឺវិញ្ញាសា​សម្ដែង​ឯកត្តជន​បុរស​-​នារី និង​សម្ដែង​ក្រុម​បុរស​-​នារី​។ រីឯ​ផ្នែក​ប្រយុទ្ធសម្រាប់​បុរស​ពេញវ័យ​មាន ៥​វិញ្ញាសា​គឺ​ទម្ងន់ -៦០​គីឡូក្រាម​, -៦៧គីឡូក្រាម​, -៧៥គីឡូក្រាម​, -៨៤​គីឡូក្រាម និង +៨៤​គីឡូក្រាម ហើយ​សម្រាប់​នារីមាន ៣​វិញ្ញាសា​គឺ​ទម្ងន់ -៥០គីឡូក្រាម​, -៥៥គីឡូក្រាម និង -៦១គីឡូក្រាម៕

​អត្ថបទ លី ឈុន​ឡា​, រូបភាព គង់ ហន ៕

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        65
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm