កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ខណៈ​ប្ដេជ្ញា​ឆ្លើយតប​ខាង​យោធា​កាន់តែ​ខ្លាំងក្លា​លើ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​

2022/11/17 05:57:07 pm        516

​កូរ៉េខាងត្បូង​៖ កូរ៉េខាងត្បូង​និយាយថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ១​គ្រាប់​ចូលទៅ​កាន់​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​កូរ៉េខាងជើង​គំរាម​ឆ្លើយតប​ខាង​យោធា​កាន់តែខ្លាំង​ក្លា​ចំពោះ​សហរដ្ឋអាមេរិក ដែល​កំពុង​បង្កើន​ការប្ដេជ្ញាចិត្ត​ផ្នែក​សន្តិសុខ​របស់ខ្លួនដល់​សម្ព័ន្ធមិត្ត​របស់​ខ្លួនគឺ​កូរ៉េខាងត្បូង និង​ជប៉ុន​។

​នាយសេនាធិការ​ចម្រុះកូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែង​កា​រ​ណ៍​ខ្លី​មួយ​ថា ខ្លួន​បាន​តាមដាន​ការបាញ់​ចេញពី​កូរ៉េខាងជើង ប៉ុន្តែ​ពុំបាន​ផ្ដល់ព័ត៌មាន​លម្អិតបន្ថែម​ទេ ដូចជា​ថា​តើ​អាវុធ​នោះ​ហោះ​បាន​ចម្ងាយ​ប៉ុណ្ណា និង​បាន​ធ្លាក់​នៅ​កន្លែង​ណា​នោះទេ​។ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្ត្រី​កូរ៉េខាងជើងលោកស្រី Choe Son Hue បាន​ព្រមាន​ថា កិច្ចព្រមព្រៀង​ជំនួប​កំពូល​រវាង​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ស្ដីពី​កូរ៉េខាងជើងនឹងធ្វើ​ឲ្យ​ភាព​តានតឹងនៅ​ឧបទ្វីប​កូរ៉េកាន់តែ​ឡើង​កំដៅ​ខ្លាំង​មិនអាច​ព្យាករណ៍​បាន​។

សេចក្ដីថ្លែងការណ៍​រប​ស់លោក​ស្រី Choe គឺជា​ការឆ្លើយតប​ជា​ផ្លូវការ​លើកដំបូង​របស់​កូរ៉េខាងជើង ចំពោះ​ជំនួប​កំពូល​ត្រីភាគីរបស់លោក​ប្រធានាធិបតី​អាមេរិក Joe Biden ជាមួយ​សមា​ភាគីរបស់លោកគឺកូរ៉េខាងត្បូង និង​ជប៉ុននៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​។ ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​នោះ មេដឹកនាំ​ទាំង​៣ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការចំពោះ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ថ្មីៗ​របស់​កូរ៉េខាងជើង និង​បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នាដើម្បី​រារាំង​កូរ៉េខាងជើង ខណៈ​លោក​ Biden បានបញ្ជាក់​ជាថ្មី​ពី​ការប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​ការពារ​កូរ៉េខាងត្បូង និង​ជប៉ុនប្រកបដោយ​សមត្ថភាព​ពេញលេញ រួមទាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        117
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm