គ្រូ​ជំនួយ​ទូក​ប្រពៃណី​កម្ពុជារំពឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​ជើងឯក​អាស៊ី​នៅ​ថៃ​

2022/11/17 06:01:30 pm        119

​ប្រណាំងទូក៖ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីនៃ​ក្រុម​ជម្រើសជាតិ​កីឡា​ទូក​ប្រពៃណី​កម្ពុជាចំនួន ៣៥​នាក់បាន​ចេញ​ទៅ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៤ ឆ្នាំ​២០២២ នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ ខណៈ​គ្រូ​ជំនួយ​លោក គង់ សុភាព បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ក្នុងការ​ស្វែងរក​លទ្ធ​ផល​ល្អ​ជូន​ជាតិ ក៏ដូចជា​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មានមុន​ចាក​ចេញពី​មាតុភូមិកាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា លោក គង់ សុភាព បាន​ឲ្យ​ដឹងថា បេសកកម្ម​នេះគឺជា​ការ​តេស្ដ​សាកល្បង​មួយ​ដ៏​សំខាន់សម្រាប់​កីឡាករ​-​កីឡាការិនី បន្ទាប់ពី​ពួកគេ​បានធ្វើការ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​មី​យ៉ាន់​ម៉ា​លោក​ Naing Naing Htoo ​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​ CAMSOC។ ផ្អែកលើ​សមិទ្ធផល​នៃ​ការហ្វឹកហាត់​កន្លងមក លោក​រំពឹងថា កីឡាករ​-​កីឡាការិនី​កម្ពុជានឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី​នេះ។​

​សូមបញ្ជាក់ថា ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ជ្រើសរើស​ជើងឯក​អាស៊ីលើក​ទី​១៤ ឆ្នាំ​២០២២ ដែល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​នេះនឹងធ្វើ​ដំណើរការ​ប្រកួត​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ដោយមាន​អត្ត​ពលិកម​ក​ពី ១២ប្រទេស​ចូលរួម។ ការប្រកួត​នេះត្រូវបាន​ចាត់ទុកជា​ឱកាស​វាស់​ស្ទង់ និង​បង្កើត​ន​សមត្ថភាព បច្ចេកទេសសម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជា ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        118
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm