រូប Ronaldo នៅ​ផ្ទាំង​កញ្ចក់​កីឡដ្ឋាន Old Trafford ត្រូវ​បក​ចេញ​

2022/11/17 06:12:07 pm        135

​បាល់ទាត់៖ ​តើ​ពិតជា​ដល់​ផ្លូវបំបែក​ប្រាកដ​ហើយ​សម្រាប់ Cristiano Ronaldo និង Manchester United? ​​នេះ​ជា​សំណួរ​ដែល​ត្រូវបាន​ចោទឡើង​ពី​មជ្ឈដ្ឋាន​បាល់ទាត់ តែ​ចម្លើយ​ក៏ត្រូវ​បានគិត​ថា​មិន​ពិបាក​ឆ្លើយ​ដែរ គឺ​ពិតប្រាកដ​ណាស់​ថា ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​រូបនេះ​នឹងមិន​ត្រលប់​មកកាន់​ក្លិប​ ដែល​គេ​ធ្លាប់​ជោគជ័យ​ពីមុន​ឡើយ​។

​រូប​ស្ទីក​ឃ័​រ​បិទ​ទាំង​ផ្ទាំង​នៅលើ​កញ្ចក់​នៃ​កីឡដ្ឋាន Old Trafford ត្រូវបាន​បក​ចេញ​ជា​ផ្លូវ​ការដែល​អាច​បញ្ជាក់​ច្បាស់​ថា Ronaldo នឹងមិន​ត្រលប់​មកកាន់ Old Trafford វិញ​ឡើយ​បើទោះជា​កិច្ចសន្យា​នៅសល់​ដល់​ដំណាច់​រដូវ​កាល​ក្តី​។ ​​ផ្តល់​កិច្ចសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Manchester United មួយចំនួន​បាន​បញ្ចេញមតិ​ស្រដៀង​គ្នា​ថា Ronaldo នឹងមិន​ត្រលប់​មកវិញ​ទេ ព្រោះ​គាត់​បានធ្វើ​រឿង​ដែល​មិនគួរ​ធ្វើ អ្នក​អាច​រិះគន់​នរណាម្នាក់​ដែល​អ្នក​មិន​ពេញចិត្ត​បាន តែ​នេះ​គឺជា​ការរិះគន់​ក្លិប​ទាំងមូល ​ដែល​ក្នុង​គំនិត​គាត់​គ្មានអ្វី​ប្រសើរ​សោះ​សម្រាប់​ក្លិប​ដែលគាត់​ធ្លាប់​រួមរស់​។ ជាក់ស្តែង​ណាស់ Man United មិនត្រូវ​ការ​គាត់​ទៀត​ទេ អ្នកចាត់ការ Erik ten Hag កំពុង​ធ្វើ​អ្វីដែល​ត្រឹមត្រូវ និង​បន្តដំណើរ​ទៅមុខទៀត​មិនអាច​បក​ក្រោយ​។

​​ចំណែកឯ​អ្នកគាំទ្រ​ម្នាក់​ក្នុងចំណោម​នោះបាន​និយាយថា គាត់​ជា​អ្នកគាំទ្រ Ronaldo តែ​សង្កត់ធ្ងន់ថា Ronaldo គួរតែ​និយាយ​រិះគន់​ម្ចាស់​ក្លិប​គ្រួសារ Glazers គឺជា​រឿង​ត្រឹមត្រូវ​បំផុត តែ​អ្វីដែល​គាត់​បាន​និយាយ​គឺ​ប្រកាសសង្គ្រាម​ជាមួយ​ក្លិប​ខ្លួនឯង ទាំង​ខ្លួន​មិនទាន់​ផុត​កុងត្រា​នៅឡើយ​។ ​​រំលឹកថា ​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​បានផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​លោក Piers Morgan ជាមួយនឹង​ការ​លាតត្រដាង បកអាក្រាត​រឿង​អវិជ្ជមាន​ជាច្រើន​របស់ Manchester United ដែល​រួមទាំង​ការរិះគន់​អ្នកចាត់ការ Ralf Rangnink, Erik ten Hag ម្ចាស់​ក្លិប​គ្រួសារ Glazers ជាដើម​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        90
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm