លោក Biden ព្រួយបារម្ភ​អំពី​កញ្ចប់​ជំនួយ​អ៊ុយ​ក្រែ​ន ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភា

2022/11/17 06:37:09 pm        593

​អាមេរិក៖ លោក​ប្រធានាធិបតី Joe Biden បាន​បង្ហាញ​ក្ដីបារម្ភ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពី​ការ​រំពឹង​ទុក​សម្រាប់​កញ្ចប់​ជំនួយ​នា​ពេល​អនាគត​របស់​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន ​ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភា​មួយ​ក្នុងចំណោម​សភា​ទាំង​២​ របស់​សហរដ្ឋអាមេរិក​ ក្នុង​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​កាលពី​ថ្ងៃ​អង្គារ​ ទី​៨ ​ខែ​វិច្ឆិកា​សប្ដាហ៍​មុន​។

​លោក Biden បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​កន្លែង​ឈប់​សំចត ​ក្នុង​ហាង​សាំង​វិច​មួយ​កន្លែង​ក្នុង​ទីក្រុង Pittsburgh នៃ​រដ្ឋ Pennsylvania ថា​ លោក​មានការ​ព្រួយបារម្ភ​ណាស់​ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ផល​ប៉ះពាល់​លើ​កញ្ចប់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​។ ​លោក Biden បាន​ស្ថិត​ក្នុង​យុទ្ធនាការ​នៅ​ទីក្រុង Pittsburgh ដើម្បី​ជួយ​ដល់​លោក John Fetterman ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក ដែល​ប្រកួតប្រជែង​អាសនៈ​ព្រឹទ្ធសភា​ជាមួយ​លោក Mehmet Oz មកពី​គណបក្ស​សាធារណរដ្ឋ ដែល​នឹង​ជួយ​កំណត់​ថា​ តើ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​នៅតែ​រក្សា​បាន​ការ​គ្រប់គ្រង​ព្រឹទ្ធសភា ឬ​យ៉ាងណា។

​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​សភា​គឺ​លោក Kevin McCarthy បាន​និយាយ​ថា លោក​នឹង​ពុំ​មាន​បំណង​ចំណាយ​ច្រើន​តាម​ការ​ចង់​បាន​សម្រាប់​ជំនួយ​អ៊ុយ​ក្រែ​ន​ទេ ប្រសិន​បើ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សភា យក​បាន​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ​។ ​គណបក្ស​សាធារណ​រដ្ឋ​ត្រូវបាន​ខ្វែងគំនិត​ រវាង​អ្នក​ដែល​មើលឃើញ​ពី​តម្រូវការ​ក្នុងការ​គ្រប់គ្រង​ប្រទេស​រុស្ស៊ី និង​អ្នក​ផ្សេងទៀត​ដែល​ចូលចិត្ត​នយោបាយ​ការបរទេស​ឯកោ​ជាង​។ សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​សន្តិសុខ​ជាង ១៧.៥ពាន់​លាន​ដុល្លារ​អាមេ​រិក​ដល់​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ​មក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        57
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        123
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm