លោក Zelenskiy និយាយថា ​អ៊ុយ​ក្រែ​ន​នឹង​បង្កើត​ព័ត៌មាន​លម្អិត​ទាំងអស់​ស្តីពី​មី​ស៊ី​ល​ធ្លាក់​នៅ​ប៉ូឡូញ​

2022/11/17 07:13:42 pm        515

អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ព័ត៌មាន​ត្រូវ​បានបង្កើត​ឡើង​សម្រាប់​ដំណើរការ​ស៊ើបអង្កេត​ លើ​ករណី​មី​ស៊ី​ល​ដែល​បាន​ធ្លាក់​នៅក្នុង​ប្រទេស​ប៉ូឡូញ​។ យើង​ខិតខំ​បង្កើត​ព័ត៌មាន​លម្អិត​រាល់​ការពិត​។

លោក Zelenskyy បាន​និយាយ​ក្នុងអំឡុង​សុន្ទរកថា​របស់លោក​ថា យើង​បាន​ផ្តល់ព័ត៌មាន​ទៅដល់​ដៃគូ​របស់​យើងតាំងពី​ពេលយប់ ចាប់តាំងពី​ម៉ោង​ដំបូង នៅពេលដែល​ពិភពលោក​ចាប់ផ្តើម​ស៊ើប​អង្កេត​នូវ​អ្វីដែល​បានកើត​ឡើង​។ ​ប៉ូឡូញ និង​សម្ព័ន្ធ​យោធា​ណា​តូបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មី​ស៊ី​ល​នេះ​ត្រូវបាន​បាញ់​តាម​ស្ទាក់ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ហើយ​ពុំមែន​ជាការ​វាយប្រហារ​របស់​រុស្ស៊ី​នោះទេ​ ដែល​នេះ​បាន​បន្ធូរបន្ថយ​ការព្រួយបារម្ភ​ជា​អន្តរជាតិ​ថា ​សង្គ្រាម​អាច​រាលដាល​នៅ​ទូទាំង​ព្រំដែន​។​ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​កាល​ថ្ងៃ​អង្គារ ខណៈ​រុស្ស៊ី​កំពុង​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ទៅលើ​ទីក្រុង​នានា​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ​ដោយ​កំណត់​គោលដៅ​បណ្តាញ​ថាមពល និង​ធ្វើ​ឱ្យដាច់​ចរន្តអគ្គិសនី​សម្រាប់​ប្រជាជន​រាប់លាន​នាក់ ជា​អ្វីដែល​ទីក្រុង Kyiv និយាយថា គឺជា​ការ​វាយ​ប្រហារ​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​សង្គ្រាម​រយៈពេល​ ៩​ខែ​មកនេះ​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskiy និយាយថា លោក​គ្មាន​មន្ទិលសង្ស័យ​ទាល់តែសោះ​ថា ការផ្ទុះ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​ប្រទេស​ប៉ូឡូញ ពុំមែន​បង្កឡើង​ដោយ​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន​ទេ​។ លោក​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែ​ន​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង Kyiv ថា លោក​គ្មាន​ការសង្ស័យ​នោះទេ​ថា វា​មិនមែនជា​មី​ស៊ី​ល​របស់​យើង​។​ នៅពេល​សួរ​អំពី​លទ្ធភាព​នៃ​ការចរចា​ជាមួយ​រុស្ស៊ី លោក Zelenskiy បាន​និយាយថា រុស្ស៊ី​មិនបាន​ផ្តល់​ការចរចា​សន្តិភាព​ណាមួយ​ដល់ទី​ក្រុង Kyiv ឡើយ​។ លោក​និយាយថា ពួកគេ​មិនបាន​ទាក់ទង​ជាមួយ​យើង​ទេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        121
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm