សម្តេចក្រឡាហោមរំពឹងថា FATF នឹងដកកម្ពុជាចេញពីបញ្ជីប្រផេះក្រោយមានការពិនិត្យ ផ្ទាល់នៅដើមឆ្នាំក្រោយ

2022/11/17 07:27:57 pm        478

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ ​និងហិរញ្ញប្បទានភេវរកម្ម និង​ហិរញ្ញប្បទានដល់ការរីក សាយភាយអាវុធមហាប្រល័យ ហៅកាថា (គ.ស.ហ) បានរំពឹងថា ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FATF) ​នឹងដកកម្ពុជាចេញពីបញ្ជីប្រផេះ បន្ទាប់ពីអង្គការនេះ បាន ចុះមកត្រួតពិនិត្យដោយផ្ទាល់នៅកម្ពុជា នាខែមករា ឆ្នាំ២០២៣ ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៥ ​គណៈកម្មាធិការសម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការ​សម្អាតប្រាក់ ​និងហិរញ្ញប្បទានភេវរកម្ម ​និងហិរញ្ញប្បទាន​ដល់ការរីកសាយភាយ​អាវុធ​មហា​ប្រល័យ​ (គ.ស.ហ) នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ​សម្ដេចក្រឡាហោម ស ខេង ​បានបញ្ជាក់ថា «ការសម្រេចរបស់FATFឱ្យមានការចុះពិនិត្យផ្ទាល់​ខាងមុខនេះ ជាឱកាស​មាស​ដ៏កម្រ​សម្រាប់កម្ពុជា ​ដើម្បីឈានទៅដកខ្លួនចេញពីបញ្ជីប្រផេះ​ ដែលជាគោលដៅចុងក្រោយ នៃបេសកកម្មរបស់ ​ភាគីទាំងអស់» ។

សម្ដេចក្រឡាហោម បានបបញ្ជាក់ថា ​ការចុះពិនិត្យនេះ ​គឺជាដំណាក់កាលចុងក្រោយ នៅក្នុងក្របខណ្ឌ ​នៃនីតិវិធីរបស់FATF ​មុននឹងសម្រេចដក​កម្ពុជា​ចេញពីបញ្ជីប្រផេះនេះ។

សម្ដេចក្រឡាហោម​ បានបន្ថែមថា​ ដោយសារការដកកម្ពុជាចេញពីបញ្ជីប្រផេះ​ គឺជាកិច្ចការដ៏មាន សារសំខាន់ ​និងជាអាយុជីវិតរបស់ប្រទេសជាតិ ​ទាំងផ្នែកសេដ្ឋកិច្ច ​និងផ្នែកនយោបាយ និង​ដោយសារការ ចុះធ្វើអធិការកិច្ចនេះ ​គឺជាវិញ្ញាសារថ្មីផង ​និង​ស្មុគស្មាញ​ផងសម្រាប់កម្ពុជា ដូច្នេះ​ហើយ​ទើបមានការចាំ ​បាច់ក្នុងការជួបជុំគ្នានៅថ្ងៃនេះ​ ទាំងក្នុងកម្រិតនយោបាយ ទាំងក្នុងកម្រិត​បច្ចេកទេស ដើម្បីរួមគ្នាខិតខំ ​ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមថ្មីនេះ សំដៅត្រៀមលក្ខណៈបាន​ល្អប្រសើរ សម្រាប់កិច្ចការចុងក្រោយ ​ដ៏មានសារសំខាន់នេះ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា «កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី វាយតម្លៃអំពីលទ្ធផល ​នៃសេចក្ដីសម្រេចរបស់មហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ (FATF) លើ​របាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា ​និងការដាក់ចេញទិសដៅ​ការងារបន្ត ដើម្បីត្រៀម​លក្ខណៈឱ្យបានល្អ សម្រាប់ការចុះមកពីនិត្យដោយផ្ទាល់ ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ សំដៅដកកម្ពុជា​ចេញពីបញ្ជីប្រផេះ របស់FATFនាពេលខាងមុខ»។

សម្ដេចក្រឡាហោម បានរម្លឹកថា នៅក្នុងកិច្ចប្រជុំលើកទី៤ ​កាលពីខែមិថុនា​ ឆ្នាំ២០២២ បន្ទាប់ពី FATF​ បានសម្រេចលើរបាយការណ៍ជុំទី៩របស់កម្ពុជា ​នាពេលកន្លងមក គ្រប់យន្តការពាក់ព័ន្ធ​ទាំងអស់ នៅកម្ពុជា ​បានខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ​អនុវត្តសកម្មភាព​ការងារ ដែលនៅ ​សេសសល់បានកាន់តែល្អ ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm