លោកខាងលិច​រិះគន់​រុស្ស៊ី​នៅ​អង្គការសហប្រជាជាតិ​ចំពោះ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ បន្ទាប់ពី​មី​ស៊ី​ល​ធ្លាក់​នៅ​ប៉ូឡូញ​

2022/11/17 07:40:44 pm        475

​UN៖ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​កាលពី​ថ្ងៃ​ពុធបាន​រិះគន់​រុស្ស៊ី​ នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ ជុំវិញ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​កិច្ចប្រជុំ មួយថ្ងៃ​បន្ទាប់ពី​មី​ស៊ី​ល​ដែល​អង្គការ​ណា​តូ​បាន​និយាយថា ជាការ​បាញ់​តាម​ស្ទាក់ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ​បាន​ធ្លាក់​នៅក្នុង​ប្រទេស​ប៉ូឡូញ​។

សម្ព័ន្ធ​យោធា NATO និង​សមាជិក​ប៉ូឡូញនិយាយថា មី​ស៊ី​ល​នេះ​គឺជា​ការបាញ់​តាម​ស្ទាក់ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន ហើយ​មិនមែនជា​ការវាយប្រហារ​របស់​រុស្ស៊ី​នោះទេ ដែលជា​ការបន្ធូរបន្ថយ​ការព្រួយបារម្ភ​របស់​អន្តរជាតិ​ថា សង្គ្រាម​អាច​រីក​កាន់តែ​ធំ​ឡើង​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskiy បាន​បដិសេធ​ដោយ​និយាយថា គ្មាន​ការសង្ស័យ​ទាល់តែសោះ​ថា មី​ស៊ី​ល​នោះ​ពុំមែន​ជា​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន​ទេ​។​ ​ឯកអគ្គរដ្ឋទូត​រប​ស់​ទីក្រុង​វ៉ាស៊ីនតោនប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាន​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​ថា សោកនាដកម្ម​នេះមិនដែល​កើតឡើង​នោះទេ បើ​ពុំមាន​ការឈ្លានពាន​មិនចាំបាច់​របស់​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន និង​ការវាយលុក​ដោយ​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​អ៊ុយ​ក្រែ​ន​។

លោកស្រី Thomas-Greenfield និយាយថា អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​ការពារ​ខ្លួន​ដោយ​ការបាញ់​ស្ទាក់ចាប់​។ ឯកអគ្គរដ្ឋទូត​ប៉ូឡូញ​ប្រចាំ​អង្គការសហប្រជាជាតិបាន​គាំទ្រ​សេចក្តីថ្លែងការណ៍​ថា ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ទីបំផុត​ត្រូវ​បានដាក់​កំហុស​ចំពោះ​ការផ្ទុះ​នៅ​ប្រទេស​ប៉ូឡូញ​។ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​នៅក្នុង​កិច្ចប្រជុំ បាន​អំពាវនាវ​ឱ្យ​រុស្ស៊ី​បន្ត​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        122
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm