ឯកឧត្តម ជា ចាន់តូ ដឹកនាំគណៈប្រតិភូកម្ពុជាសន្និសីទអន្តរជាតិលើកទី៣នៅប្រទេសឥណ្ឌា

2022/11/17 08:33:12 pm        381

ភ្នំពេញ៖ សន្និសីទអន្តរជាតិលើកទី៣ ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្មដែល​ប្រារព្ធ​ធ្វើ​នៅរដ្ឋ​ធានីញូវដេលី ​នៃសាធារណរដ្ឋឥណ្ឌាមានគណៈប្រតិភូមកពីបណ្តាប្រទេស និង​អង្គការ​អន្តរជាតិ​នានាជាង ១០០ ប្រទេសចូលរួមក្នុងនោះក៏វត្តមានរបស់ប្រតិភូប្រទេស​កម្ពុជា​ផងដែរ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា និង​ជាអនុប្រធានប្រចំាការ​គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ​ប្រឆាំង​ការ​សម្អាតប្រាក់ និង​ហិរញ្ញប្បទានភេរវកម្ម​ និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅ​កាត់ថា៖ (គ.ស.ហ.) ​តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ និងជាប្រធាន គ.ស.ហ. បានដឹកនាំ​គណៈ​ប្រតិភូអញ្ជើញ​ទៅចូលរួមសន្និសីទអន្តរជាតិ​លើក​ទី៣ ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro” ។

មន្ត្រីជាន់ខ្ពស់ក្នុងគណៈប្រតិភូប្រទេសកម្ពុជាដែលត្រូវទៅចូលរួមសន្និសីទអន្តរជាតិលើកទី៣​ ស្តីពី ការប្រឆាំងការ​ផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro” នេះបានឲ្យដឹងថា សន្និសីទ្ធនេះនឹង​ចាប់​ដំណើរ​រ​យៈពេល២ថ្ងៃគឺនៅថ្ងៃទី១៨ ​និងថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២២ ​នៅក្នុងរដ្ឋធានីញូវដេលី នៃសាធារណរដ្ឋឥណ្ឌា។

មន្រ្តីរូបនេះ បានឲ្យដឹងទៀតថា តាមការគ្រោងទុកសន្និសីទអន្តរជាតិលើកទី៣ ​ស្តីពី ការប្រឆាំង​ការ​ផ្តល់ហិរញ្ញប្បទានភេរវកម្ម “No Money for Terro”នេះ ​នឹងមានគណៈប្រតិភូមកពីបណ្តាប្រទេស និង​អង្គការអន្តរជាតិនានាសរុប​ចំនួនប្រមាណជាង ​១០០ ប្រទេស៕អត្ថបទ៖ ធនាគារ​ជាតិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        77
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm