កម្ពុជាប្រារព្ធទិវាទស្សនវិជ្ជាពិភពលោកក្នុងបំណងលើកកម្ពស់ការអភិវឌ្ឍសង្គមតាមរយៈទស្សនវិជ្ជា

2022/11/17 10:19:44 pm        128

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរទិវាទស្សនវិជ្ជាពិភពលោក ១៧ វិច្ឆិកា ២០២២ មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភ្នំពេញ ក៏បានរៀបចំទិវាដ៏ធំមួយក្រោមប្រធានបទ៖ «ការគិតគូរឡើងវិញអំពីការអប់រំ និងការអនុវត្តទស្សនវិជ្ជាដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គម

និងភាពជាមនុស្ស» ដោយមានការចូលរួមពីសាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត ប្រមាណជាង៣០០នាក់។

ទិវាទស្សនវិជ្ជា ត្រូវបានគេប្រារព្ធធ្វើលើកដំបូងនៅថ្ងៃទី ២១ ខែ វិចិ្ឆកា ឆ្នាំ ២០០២ ហើយត្រូវបានអង្គការយូណេស្កូ (UNE-SCO) បានផ្តួចផ្តើមបង្កើតឱ្យទិវានេះក្លាយជាទិវាទស្សនវិជ្ជាពិភពលោកជាផ្លូវការនៅឆ្នាំ ២០០៥ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍ទី ៣ ក្នុងខែវិច្ឆិកា។ ទិវានេះត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងថ្នាក់តំបន់ និងអន្តរជាតិក្នុងការគូសបញ្ជាក់​ពីគុណតម្លៃនៃទស្សនវិជ្ជា និងតួនាទីស្នូលរបស់ទស្សនវិជ្ជានៅក្នុងសង្គមមនុស្សភាពចាំបាច់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សន្តិភាពសីលធម៌ យុត្តិធម៌ សមភាព ការគោរពសិទ្ធិមនុស្ស ការគិតត្រិះរិះពិចារណា និងដើម្បីដោះស្រាយបញ្ហា​កំពុងប្រឈម​របស់ពិភពលោកនាពេលបច្ចុប្បន្ន។

កម្ពុជាបានប្រារព្ធទិវាទស្សនវិជ្ជាពិភពលោក ក្នុងរូបភាពជាការជួបជុំលើកដំបូង នៅឆ្នាំ២០១៧ , លើកទី២នៅឆ្នាំ ២០១៨ , និងលើកទី៣ នៅឆ្នាំ ២០១៩, ដោយឡែក នៅឆ្នាំ ២០២០ និង ២០២១ កម្ពុជាតាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មិនបានប្រារព្ធពិធីជួបជុំអបអរសាទរនោះទេ ហើយសម្រាប់ឆ្នាំ ២០២២ នេះ គឺជាឆ្នាំទី៤ហើយ ដែលជាការរៀបចំឡើងវិញ។

ថ្លែងក្នុងពិធីបើកកម្មវិធីទិវាទស្សនវិជ្ជាពិភពលោក ១៧ វិច្ឆិកា ២០២២ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានថ្លែងថា ទស្សនវិជ្ជាគឺជាផ្នែកមួយដ៏សំខាន់របស់សង្គម ហើយទស្សនៈវិជ្ជានេះ​ឯកដែលជាអ្នកកំណត់ផ្លូវជីវិតរបស់មនុស្ស។ ឯកឧត្តមបានលើកពីទ្រឹស្តីពុទ្ធសាសនា ថាជា ទ្រឹស្ដី ឬទស្សនៈ ដ៏ល្អមួយនៅ​លើពិភពលោក ដែលនាំមនុស្សឱ្យប្រព្រឹត្តអំពើល្អ និងមានចិត្តស្ងប់ ដើម្បីឈានទៅរកសុភមង្គលនៅក្នុងជីវិត។ 

លោកបណ្ឌិត អ៊ុន លាង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​បានលើកឡើងដែលថា ខ្មែរយើង គឺជាជាតិសាសន៍មួយដែលមានទស្សនវិជ្ជាផ្ទាល់ខ្លួនតាំងពីដើមរៀងមក ប៉ុន្តែសង្គមបច្ចុប្បន្នហាក់ភ្លេចខ្លួនពីរឿងមួយនេះ ដូច្នេះហើយបានជា មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រមែប្រម៉ុបញ្ញាវន្តខ្មែរ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយ ត្រូវតែ គិតគូរឡើងវិញអំពីការអប់រំ និងការអនុវត្តទស្សនវិជ្ជាដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងភាពជាមនុស្ស។

ក្នុងឱកាសនៃការប្រារព្ធទិវាទស្សនវិជ្ជាពិភពលោកនេះដែរ មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានសម្ពោធជាផ្លូវការនៃមូលនិធិទស្សនវិជ្ជាខ្មែរ ព្រមទាំងប្រកាស​ប្រកួតប្រជែង​អត្ថបទសំណេរអំពីទស្សនវិជ្ជាជុំវិញប្រធានបទ បុគ្គល និងសង្គម តាមរយៈ ទស្សនវិស័យព្រះពុទ្ធសាសនា ដើម្បីជាលើក​ចូលរួមលើកកម្ពស់ទស្សនវិជ្ជានៅក្នុងសង្គមកម្ពុជា៕ អត្ថបទ៖ ​ចេន សុជាតា​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm