មូលនិធិ Rockefeller ប្រកាស​ជួយ​គាំទ្រ​ ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​កម្ពុជា​

2022/11/18 01:03:19 am        445

ភ្នំពេញ៖ មូលនិធិ Rockefeller បានប្រកាស​ជួយ​គាំទ្រ​ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​ប្រទេស​កម្ពុជាឱ្យ​កាន់តែ​រីកចម្រើន ដើម្បី​ផ្ដល់​សេវា​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំ ពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកានេះ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ដៃគូ​សហការ​អន្តរជាតិ​ជាច្រើនរូប ដែល​ដឹកនាំ​គណៈប្រតិភូ​ដោយ​លោក ហ្គ្រិ​ក គូ​ហ្ស​ម៉ាក (Greg Kuzmak) នាយក​ផ្នែក​សុខភាព នៃ​មូលនិធិ Rockefeller ប្រចាំ​នៅ​ទីក្រុង​ញូយ៉ក​។​

​ការ​ជួបពិភាក្សា​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​ក្រសួងសុខាភិបាល ក្នុង​បំណង​គណៈប្រតិភូ​ចង់​សិក្សា​ឈ្វេងយល់​ពី​ការងារ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ ជាពិសេស​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ប្រព័ន្ធ​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក ហ្គ្រិ​ក គូ​ហ្ស​ម៉ាក (Greg Kuzmak) នាយក​ផ្នែក​សុខភាព នៃ​មូលនិធិ Rockefeller ប្រចាំ​នៅ​ទីក្រុង​ញូយ៉ក បាន​កោត​ស​សើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រើប្រាស់​វិធានការ​ផ្សេងៗ អាច​គ្រប់ គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩​បាន និង​យក​បទពិសោធន៍ ដែល​ក្រសួងសុខាភិបាល​ចែករំលែក​នៅពេលនេះ ផ្សព្វផ្សាយ​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។

ក្រៅពីនេះ លោក​ប្រកាស​គាំទ្រ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ផងដែរ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បាន​គ្រប់គ្រង​យ៉ាង​ល្អ​ប្រសើរ​នូវ​ការ​រាតត្បាត​កូ​វីដ​-១៩ នៅ​កម្ពុជាជាពិសេស​ការធ្វើ​យុទ្ធនា​ការចាក់​ស្រោច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ រហូត​ធ្វើ​ឲ្យ​អាច​បើក​ដំណើរការ​ប្រទេស​ឡើងវិញ ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ រហូតមកដល់​បច្ចុប្បន្ន​។​

​​លោកជំទាវ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​កសាង​វិស័យ​សុខាភិបាល តាំងពី​បាតដៃ​ទទេ រហូត​ប្រព័ន្ធ​សុខាភិបាល អាចឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ជាពិសេស​នៅក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​កូ​វីដ​-១៩ បានជា​ច្រើន និង​បច្ចុប្បន្ន ក្រសួងសុខាភិបាល បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ផ្សេងៗ ដើម្បី​ពង្រឹងគុណភាព​វិស័យ​សុខាភិបាល​ឲ្យ​កាន់​ល្អ​បន្ថែម​ទៀត៕ អត្ថបទ​៖ ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm