អតីត​កីឡាករ​-​កីឡាការិនី និង​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​ជាច្រើន​នឹង​ចូល​រួម​រត់​ភ្លើង​គប់​ពិធី​បើក​កីឡា​ជាតិ​លើក​ទី​៣

2022/11/18 05:47:56 pm        114

​កីឡា​ជាតិ​៖ ការប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​ជាតិលើក​ទី​១ នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការនា​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​អធិបតី​ត​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

​ស្រដៀង​នឹង​ការរៀបចំ ២​លើក​មុន​ដែរ ពិធី​បើក​-​បិទ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ​ដ៏​ធំ​នេះនឹងមាន​កម្មវិធី​ជាច្រើន ដើម្បី​អបអរសាទរ តែ​ឆ្នាំនេះ គ្រោង​នឹងមាន​រៀបចំ​នូវ​កម្មវិធី​កាន់តែ​អស្ចារ្យ​ថែមទៀត ដើម្បី​ជា​ពិសោធន៍​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ក្នុងនោះ​ក៏មាន​ពិធី​រត់​ភ្លើង​គប់​ផងដែរ ដែល​នឹងត្រូវ​រត់​ពី​វិមាន​ឈ្នះ​ឈ្នះចូលទៅ​វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​យោងតាម​គណៈកម្មការ​រៀបចំ​ពិធី​បើក​-​បិទបានរៀបចំ​នូវ​ព្រឹទ្ធាចារ្យ អតីត​កីឡាករ​-​កីឡាការិនី និង​ម្ចាស់​មេដាយមាស​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជាច្រើនដើម្បី​រត់​ភ្លើង​គប់ ក៏ដូចជា​កាន់​ទង់ និង​ដង្ហែ​ទង់​កីឡា​ជាតិឆ្ពោះទៅ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ និង​កីឡា​ប៉ា​រ៉ា​ហ្គេម​ជាតិលើក​ទី​១ នា​ដើម​សប្ដាហ៍​ក្រោយ។​

សម្រាប់​ព្រឹទ្ធាចារ្យ និង​កីឡាករ​-​កីឡាការិនីដែល​ត្រូវ​រត់​ភ្លើង​គប់រួមមាន​៖

១. វីរ​កីឡាករ សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយមាស​កីឡា​ម៉ូតូ​ទឹកនៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីឆ្នាំ​២០១៨។ អ៊ូ​មើ​តគឺជា​កីឡាករ​ឆ្នើម​មួយរូបដែល​ធ្លាប់​ដណ្ដើមបាន​មេដាយ និង​ពានរង្វាន់​ជាច្រើន​ទៀត ទាំង​ការប្រកួត​ថ្នាក់​តំបន់ អាស៊ី និង​ពិភពលោក។​

២. កីឡាករ​គុន​ខ្មែរ ប៉ោ ភា​រិ​ទ្ធ ដែលជា​ម្ចាស់​មេដាយមាសកីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម។ កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​រូបនេះ បាន​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ដណ្ដើមបាន​មេដាយមាស​ស៊ី​ហ្គេម​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ជា​បន្ដ​បន្ទាប់ពី​ការប្រកួត​ក្នុងស្រុក។​

៣. វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាសកីឡា​ប៉េតង់​ជើងឯក​ពិភពលោក ៤​សម័យ​ជាប់​គ្នា និង​ជា​កីឡាករ​ដំបូង​លើ​ពិភពលោកដែល​ធ្វើបាន​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ។ លើសពីនេះលោកស្រី​ក៏​ធ្លាប់​ដណ្ដើម​មេដាយមាស​ស៊ី​ហ្គេម និង​ជើងឯក​អាស៊ី​ជាច្រើន​ផងដែរ។​

៤. កីឡាករ​ជនពិការ ហៀ ហុក ម្ចាស់​មេដាយមាស​ប្រណាំង​រទេះ​នៃ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២ នៅ​ឥណ្ឌូនេស៊ី ។​

៥. កីឡាការិនី ប៉ាល់ ឆរ​ស្ម៊ី ម្ចាស់​មេដាយមាស​កីឡា​វ៉ូ​វី​ណា​មនៃ​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម។ ប៉ាល់ ឆរ​ស្ម៊ី ក៏​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ៣​សម័យ​ជាប់​គ្នា ហើយក៏​ធ្លាប់​ឈ្នះ​មេដាយមាស​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ពិភពលោក និង​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ​ជាច្រើន​ទៀត ទាំង​លើ​កីឡា​វ៉ូ​វី​ណា​ម និង​កីឡា​តេ​ក្វាន់​ដូ​ ITF ​ផងដែរ។​

៦. ព្រឹទ្ធាចារ្យ​កីឡាបាល់ទាត់ ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​ទសវត្សរ៍​ទី​៦០។

៧. កីឡាការិនី​ជនពិការ វ៉ិ​ន ចាន់ថា ម្ចាស់​មេដាយមាស​លោត​ចម្ងាយ និង​រត់ ៤០០​ម៉ែត្រនៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២ នៅ​ឥណ្ឌូនេស៊ី។​

៨. វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​តេ​ក្វាន់​ដូ​កីឡា​អាស៊ីឆ្នាំ​២០១៤ នៅ​សាធារណរដ្ឋ​កូរ៉េ។ លើសពីនេះ សៀវ​ម៉ី ក៏​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ៣​សម័យ រួមទាំង​ការ​ដណ្ដើមបាន​សមិទ្ធផល​ធំៗ​ជាច្រើន​លើ​ឆាក​អន្ដរជាតិ​ជូន​ជាតិ​ផងដែរ។​

​ចំណែក​កីឡាករ​-​កីឡាការិនីត្រូវ​កាន់​ទង់ និង​ដង្ហែ​ទង់​កីឡា​ជាតិ អម​ពិធី​រត់​ភ្លើង​គប់​វិញរួមមាន​៖

១. កីឡាករ ទូច រ៉ា​ឆាន់ ម្ចាស់​មេដាយមាស​កីឡា​ឃី​ក​បុក​ស៊ី​ងស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម។​

២. កីឡាការិនី វង ចន្ថា និង​កីឡាករ ស៊ីន វង់ ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​នារី នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម។​

៣. កីឡាករ វ៉ា មិថុនា ម្ចាស់​មេដាយមាស​កីឡា​តេ​ក្វាន់​ដូ​ WT ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម​

៤. កីឡាការិនី ពៅ សុខា ម្ចាស់​មេដាយមាស​កីឡា​វ៉ូ​វី​ណា​ម​ពិភពលោកឆ្នាំ​២០១៩។​

៥. កីឡាករ លី បូរ៉ា​មី ម្ចាស់​មេដាយមាស​កីឡា​វ៉ូ​វី​ណា​មនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម។​

​សូមបញ្ជាក់ថា ក្រៅពីនេះក៏មាន​នូវ​កម្មវិធី​ជាច្រើន ទាំង​ការសម្ដែង​ចលនា​សមស្រប ការសម្ដែង​ក្បាច់គុន​ល្បុ​ក្ក ការសម្ដែង​សិល្បៈ​បុរស​-​សម័យ និង​ការបាញ់​គាំ​ជ្រួច​ដ៏​អស្ចារ្យ និង​កម្មវិធី​ជាច្រើន​ទៀត ដើម្បី​អបអរសាទរ​ពិធី​បើក​-​បិទ​កីឡា​ជាតិ និង​កីឡា​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២២ នេះ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm