ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យកាត់ដេរ បានផ្ដល់ការងារដល់ពលរដ្ឋជាង ៩០ម៉ឺននាក់

2022/11/18 05:50:17 pm        464

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យរោងចក្រកាត់ដេរ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្ដល់នូវការងារដល់ជាប្រជាពលរដ្ឋប្រមាណជាង ៩០ម៉ឺននាក់ រួមទាំង​បានចូលរួម​ចំណែក​ធ្វើ​ឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ នារយៈពេល​ពីរ​ទសវត្សរ៍​កន្លងមក ។

ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកា ជួយដល់​គម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត មាន​ប្រសាសន៍​ថា ពិតណាស់ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា ចាប់តាំងពីគ្រាដំបូង ដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ។

ឯកឧត្តម​បានបន្តថា គិតត្រឹមខែតុលា ឆ្នាំ២០២២ ចំនួនរោងចក្រកាត់ដេរ ដែលចុះបញ្ជីមានចំនួន ១ ៣១៣​រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួនជាង ៩០ម៉ឺននាក់ និង​ដោយ​សារ​សមិទ្ធផល ពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើប​កម្ពុជា​អាច​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រាជាមធ្យមប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំ នារយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែង​អំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ផ្តល់​ការ​ទុកចិត្ត និងជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការវិនិយោគ និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ដើម្បី​ភាពចម្រុងចម្រើនទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ។ លើលពីនេះ ក៏ជាការ​រួម​ចំណែក ក្នុងការកាត់បន្ថយនូវភាពក្រីក្រតាមរយៈការបង្កើតឱកាសការងារ ដើម្បី​ជួយ​លើក​កម្ពស់​ដល់​ជីវភាព​ផ្ទាល់របស់ប្រជាពលរដ្ឋ មានជាអាទិ៍ ការទទួលបានបៀវត្ស ដើម្បីចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ ការគាំពារសុខុមាលភាពល្អប្រសើរ និងភាពចម្រុងចម្រើនជាលំដាប់ ។

គួរបញ្ជាក់ថា សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបានប្តូរថ្មីទៅជា សមាគម​វាយ​នភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា TAFTAC ការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសាលភាពរបស់សមាគម និង​បង្ហាញ​ពី​គោល​ដៅ​រ​បស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជាទូទៅ សំដៅ​ទាក់​ទាញបន្ថែមនូវសកម្មភាពផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ និងជាមូលដ្ឋានថ្មី នៃ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ទៅថ្ងៃអនាគត ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm