ក្រុមគ្រួសារ​ជនរងគ្រោះ​ធ្លាក់​យន្តហោះ MH17 បាន​ធូរស្រាល​ចិត្ត ក្រោយ​ដឹង​ការពិត

2022/11/18 06:30:05 pm        505

​អ៊ុយក្រែន៖ ក្រុមគ្រួសារ​ជនរងគ្រោះ​ក្នុង​យន្តហោះ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​ឆ្នាំ​២០១៤ បាន​បង្ហាញ​អារម្មណ៍​ធូរស្រាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់ពី​តុលាការ​ហូ​ឡង់​បាន​កាត់ទោស​កំបាំងមុខ​លើ​បុរស​ជនជាតិ​រុស្ស៊ី ​២​នាក់ និង​បុរស​អ៊ុយ​ក្រែ​ន​ម្នាក់​ពី​បទ​ឃាតកម្ម និង​កាត់ទោស​ពួកគេ​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។

​អ្នកស្រី Meryn O'Brien ដែល​បាន​បាត់បង់​កូនប្រុស​របស់​គាត់​ឈ្មោះ Jack វ័យ​ ២៥​ឆ្នាំ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នោះ​បាន​និយាយ​ថា ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ហើយ។ ខ្ញុំ​មាន​អារម្មណ៍​ថា ដំណើរ​ការ​នេះ​បាន​ឈាន​ដល់​ទី​បញ្ចប់ ហើយ​វា​យុត្តិធម៌​ខ្លាំង​ណាស់។ ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ ដូចជា​អ្នក​ផ្សេង​ទៀត​ដែល​ចង់​លឺ​ការពិត​ក្នុង​តុលាការ​នោះ​អញ្ចឹង​ដែរ​។ ប្ដី​របស់​អ្នកស្រី​គឺ​លោក Jon បាន​បន្ថែម​ថា នេះ​ជា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ដែល​បាន​សម្លាប់​មនុស្ស ​២៩៨​នាក់​នៅ​លើ​យន្តហោះ MH17 ហើយ​យើង​ចង់​ឃើញ​ការ​បញ្ចប់​ការឈ្លានពាន​របស់​ពួកគេ និង​ការ​បញ្ចប់​សង្គ្រាម​នោះ​។ ក្រុម​គ្រួសារ​ជនរងគ្រោះ​ជាច្រើន​បាន​អង្គុយ​ជូត​ទឹកភ្នែកក្នុង​បន្ទប់​តុលាការ ខណៈ​ប្រធាន​ចៅ​ក្រុម Presiding Judge Hendrik Steenhuis បាន​សាលក្រម​។

​ទីក្រុង Moscow បាន​ច្រាន​ការ​ជាប់​ពាក់ព័ន្ធ ឬ​ការទទួលខុសត្រូវ​សម្រាប់​ការ​ធ្លាក់​យន្តហោះ MH17 កាលពី​ឆ្នាំ​២០១៤ ​ក៏​រុស្ស៊ី​បាន​ច្រានចោល​ពី​វត្តមាន​ណាមួយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ​។​ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ពិនិត្យ​ទស្សន​របស់​តុលាការ​ហូ​ឡង់​ដែល​និយាយ​ថា ក្រុមហ៊ុន​អាកាសចរណ៍ Malaysian airline ត្រូវ​បាន​បាញ់​ទម្លាក់​កាលពី​ឆ្នាំ​២០១៤ ដោយ​មី​ស៊ី​ល BUK ផលិត​ដោយ​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        67
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        91
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm