កូរ៉េខាងជើង​សាកល្បង​អាវុធ​ដែល​គេ​សង្ស័យ​ថា ​ជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ICBM នៅ​ថ្ងៃ​សុក្រ​នេះ​

2022/11/18 07:23:16 pm        384

​កូរ៉េខាងត្បូង​៖ កូរ៉េខាងត្បូង​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កូរ៉េខាងជើង​បាន​បាញ់​នូវ​អ្វី​ដែល​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ថា ជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ICBM មួយថ្ងៃ​បន្ទាប់ពី​ការបាញ់​មី​ស៊ី​ល​ខ្នាតតូច​ជាង​នេះ​មួយ​គ្រាប់ និង​ព្រមាន​ការឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ខាង​យោធា​ទៅកាន់​សហរដ្ឋអាមេរិក​ ចំពោះ​ការបង្កើន​វត្តមាន​សន្តិ​សុខ​របស់ខ្លួន​នៅក្នុង​តំបន់​។

​អង្គភាព​ឆ្មាំ​សមុទ្រ​ជប៉ុនក៏បាន​រាយការណ៍​ផងដែរ​ពី​ការបាញ់​នេះដោយ​និយាយថា​ អាវុធ​នេះ​ត្រូវគេ​រំពឹងថា​នឹង​ធ្លាក់​ចូលក្នុង​សមុទ្រ​ភាគ​និរតី​នៃ​ភាគ​ខាងជើង​កោះ​ហុក​កៃ​កូ ​(Hokkaido) ​របស់​ជប៉ុន​។ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​និយាយថា មី​ស៊ី​ល​នេះអាចជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក ICBM ជា​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​ជាងគេ​បំផុត​របស់​កូរ៉េខាងជើង ដែល​ត្រូវបាន​ផលិតឡើង​ដើម្បី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​ ​សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១៧ ខែ​វិច្ឆិកា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​មួយ​គ្រាប់ ខណៈ​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួនគឺ​លោកស្រី Choe Son Hui បាន​ព្រមាន​ពី​ការ​ឆ្លើយ​តប​ដ៏​ខ្លាំងក្លា​ខាង​យោធាទៅកាន់​សហរដ្ឋអាមេរិក ​ចំពោះ​ការបង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង​តំបន់ ដោយ​និយាយថា​ ទីក្រុង Washington កំពុង​លេងល្បែង​ដែល​នឹងធ្វើ​ឲ្យ​ខ្លួនឯង​ស្ដាយក្រោយ​។

​សេចក្ដីថ្លែងការណ៍​រប​ស់លោក​ស្រី Choe គឺជា​ការឆ្លើយតប​ជា​ផ្លូវការ​លើកដំបូង​របស់​កូរ៉េខាងជើង ចំពោះ​ជំនួប​កំពូល​ត្រីភាគីរបស់លោក​ប្រធានាធិបតី​អាមេរិក Joe Biden ជាមួយ​សមា​ភាគីរបស់លោកគឺកូរ៉េខាងត្បូង និង​ជប៉ុននៅក្នុង​ជំនួប​ ASEAN​ កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ដោយ​រិះគន់​ការសាកល្បង​អាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង​។​ ​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ដ៏​ច្រើន​មិន​ធ្លាប់មាន ដែ​លស្ថិតក្រោម​បម្រាម​នៃ​សេចក្ដីសម្រេច​របស់​អង្គការ​សហ​ប្រជ​ជាតិ ដែល​បានដាក់​ជុំវិញ​ការសាកល្បងមី​ស៊ី​ល និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុងព្យុងយ៉ាង និង​មាន​ក្ដីបារម្ភ​ថា លោក​ Kim នឹង​បន្ត​ការសាកល្បង​នុយក្លេអ៊ែរ​ដំបូងរបស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៧ មក​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm