អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំបច្ចេកទេស លើកទី១១ ឆ្នាំ២០២២ ដើម្បីឆ្លើយតបដោយប្រសិទ្ធភាពនៃមេរោគអេដស៍

2022/11/18 07:29:31 pm        266

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជា​ប្រធាន​ក្រុម​ប្រឹក្សា​បច្ចេកទេស​អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ បាន​អញ្ជើញ​បើកកិច្ចប្រជុំបច្ចេកទេសលើកទី១១ ឆ្នាំ២០២២ តាមរយៈការចូលរួមផ្ទាល់ និង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ដែលជា​មន្ត្រី​បច្ចេកទេស​អន្តរ​ក្រសួង ស្ថាប័នរាជធានី-ខេត្ត និងអង្គការដៃគូ។

ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ដើម្បី​ពិនិត្យ​ឡើងវិញនូវការអនុវត្តន៍សេចកី្តសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គលើកទី១ ដែល​យើង​បាន​ធ្វើ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រី្ត ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ បាន​ដាក់​ចេញ​នូវ​សេចកី្ត​សម្រេច​មួយ មាន៩ចំនុច ដើម្បីឲ្យក្រុមប្រឹក្សាបច្ចេកទេស អនុវត្តន៍ការងារបន្តទៀត។

ឯកឧត្តម បានបញ្ជាក់ទៀតថា មកដល់ពេលនេះ យើង​មាន​ទី​កន្លែង​ផ្តល់​សេវា​ថែទាំ​សុខភាព​សម្រាប់​អ្នក​ផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន៧១កន្លែង។ ជាមោទន​ភាព​សម្រាប់​ប្រជាជន​កម្ពុជា គឺសេវាព្យាបាលជំងឺភាគច្រើន ដោយមិនគិតប្រាក់កម្រៃ លើបញ្ហាធំៗ ដូចជា៖ ជំងឺកូវីដ-១៩ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស មិនគិតថ្លៃ ដោយ​ទទួល​បាន​ការ​គិតគូរ​ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះជំងឺអេដស៍ ចាប់ផ្តើមពីការរាតត្បាត​ដោយមេរោគអេដស៍​ក្នុង​ឆ្នាំ​១៩៩១​ គឺការផ្តល់សេវា ការព្យាបាល ការធ្វើតេស្តរកមេរោគអេដស៍ និងការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគអេដស៍ គឺមិនថវិកាជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស៕ រូបភាព/អត្ថបទ៖ ហួត រដ្ឋា


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm