ពលរដ្ឋក្រីក្រ បានទទួលប្រាក់ឧបត្ភម្ភ ខណៈស្មៀនសង្កាត់តាខ្មៅដែលកិបកេងប្រាក់ ត្រូវបញ្ជូនទៅតុលាការ

2022/11/18 08:20:49 pm        353

កណ្ដាល៖ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល អាជ្ញាធរក្រុងតាខ្មៅ និងសាលាសង្កាត់តាខ្មៅ បាននាំថវិកាយកទៅផ្តល់ជូនបណ្តាគ្រួសារពលរដ្ឋក្រីក្រ និងងាយរង​គ្រោះជិត២០គ្រួសារ ​ដែលអាកខានមិនបានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ដោយសារ​ស្មៀនសង្កាត់តាខ្មៅ បានកិបកេង មិនបើកប្រាក់ឧបត្ថម្ភជូនក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩។

លោក ជុំ ខុន ក្នុងចំណោមគ្រួសារក្រីក្រ ដែលទទួលបានប្រាក់ឧបត្ថម្ភនោះ ​ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៨ ខែវិច្ឆិកានេះថា ​ពួកគាត់ពិតជាសប្បាយរីករាយ ​ដែលទទួលបានប្រាក់ឧបត្ថម្ភ ពីសាលា​សង្កាត់តាខ្មៅ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។

ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ថ្លែងថា ​រហូតមកដល់ពេលនេះ ​ខាងក្រសួងសង្គមកិច្ច បានរៀបចំចាត់ចែងដោះស្រាយ​ថវិកាយក​ទៅផ្តល់ជូនពលរដ្ឋក្រីក្រដែលអាកខានមិនបានបើកប្រាក់ក្នុងគ្រាកូវីដ១៩ ទាំងនោះរួចហើយ ហើយការងារនេះ​ ក្រសួង ​បានផ្ទេរភារកិច្ចឲ្យមន្ទីរសង្គមកិច្ចខេត្ត ​រដ្ឋបាលក្រុងតាខ្មៅ និង​រដ្ឋបាលសាលាសង្កាត់តាខ្មៅរៀបចំចាត់ចែង​យកទៅជូនគាត់ដោយផ្ទាល់ផងដែរ។

ទាក់ទងនឹងសំណុំរឿងនេះ អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូនទៅតុលាការដោះស្រាយតាម​នីតិវិធីច្បាប់​នៅនៅថ្ងៃទី១៨ ខែវិច្ឆិកា​ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ ​ឃាត់ខ្លួន៤៨ម៉ោង។

យោងតាមឯកឧត្តម ឈួរ សុបញ្ជា នៅទូទាំងក្រុងតាខ្មៅ ​ខេត្តកណ្តាល មានគ្រួសារមានបណ្ណក្រីក្រ​ត្រូវទទួលបានសាច់ប្រាក់ឧបត្ថម្ភក្នុងគ្រាកូវីដ១៩ មានចំនួន៥៩៧គ្រួសារ ក្នុងនោះមានគ្រួសារក្រីក្រ​ក្នុងសង្កាត់តាខ្មៅ ​ប្រមាណ១៨គ្រួសារមានភាពមិនប្រក្រតី មិនបានបើកសាច់ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាលក្នុងគ្រាលំបាកកូវីដ១៩៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        1
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        105
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm