Rafael Nadal បញ្ចប់​បេសកកម្ម​ឆ្នាំ២០២២ ជាមួយនឹង​ជ័យជំនះ​លើ Casper Ruud

2022/11/18 10:12:51 pm        65

​​វាយ​កូន​បាល់៖ ​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal បានបញ្ចប់​បេសកកម្ម​ឆ្នាំ២០២២ របស់ខ្លួន​ជាមួយនឹង​ជ័យជំនះលើ​កីឡាករ​ន័​រវេ​ស Casper Ruud ក្នុងជំនួប​បង្គ្រប់កិច្ច​នៃ​ពានរង្វាន់ ATP Finals នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​។​

​​Nadal ដែលជា​កីឡាករ​មាន​លំដាប់ថ្នាក់​ពិភពលោក​ខ្ពស់បំផុត​ក្នុង​កម្មវិធី​ តាមរយៈ​អវត្តមាន​របស់​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Carlos Alcaraz នោះបាន​រង​បរាជ័យ​ពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល និង​អស់​ឱកាស​ឡើង​ជុំ​បន្តទៅ​ហើយ​ តែ​ប្រកួត​ចុងក្រោយ​បង្គ្រប់កិច្ចបាន​យកឈ្នះ​កីឡាករ​ន័​រវេ​ស Casper Ruud ដោយ​លទ្ធផល ៧-៥ និង ៧-៥​។ ​​ថ្វីបើ​បរាជ័យមិនទាន់​ឈ្នះ​ពាន ATP Finals នៅក្នុង​អាជីព​ក្តី កីឡាករ​វ័យ ៣៦ឆ្នាំ​រូបនេះ​ក៏មាន​រដូវ​កាល​ដ៏​អស្ចារ្យ​របស់ខ្លួន​ផងដែរ​ក្នុង​ឆ្នាំ២០២២ នេះ​តាមរយៈ​ការ​ឈ្នះ​ជើងឯក Grand Slam ពីរ​គឺ​នៅ Australian Open និង French Open​។

ចំណែក Casper Ruud ថ្វីបើ​បរាជ័យ​តែ​គេ​បាន​កក់​កៅអី​នៅ​វគ្គ​បន្ត​រួច​ស្រាប់​ទៅហើយ ​តាមរយៈ​ជ័យជំនះ​ពីរ​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល​ពណ៌​បៃតង​នេះ​។ ​ម្នាក់ទៀត​ដែល​នឹងត្រូវ​ឡើង​វគ្គ​ពាក់កណ្តាល​ជាមួយ Casper Ruud គឺ​កីឡាករ​អាមេរិក Taylor Fritz ដែល​បាន​យកឈ្នះ​កីឡាករ​កាណាដា Felix Auger-Aliasimme ដោយ​លទ្ធផល ៧-៦ ៦-៧ និង ៦-២៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm